ពីស្រ្តីមេផ្ទះសាមញ្ញមា្នក់ វិវត្តន៍ខ្លួនទៅជាអ្នកលក់អនឡាញអាជីពរហូតមានលុយទិញឡានតម្លៃ ៤ម៉ឺនដុល្លារជាង

បច្ចុប្បន្ននេះមានស្រ្តីមេផ្ទះច្រើនណាស់ ដែលកំពុងតែប្រែខ្លួនពីមនុស្សស្រីសាមញ្ញម្នាក់ទៅអ្នកជំនួញដ៏វ៏យឆ្លាតម្នាក់ នៅក្នុងផងដែលយើងមិនអាចរស់នៅចាំតែអង្គុយធ្វើកិច្ចការផ្ទះគ្រប់ពេលនោះទេព្រោះវាមិនអាចអោយយើងរកចំណូលបានច្រើននោះទេ ពោលយើងគួរតែហ៊ានបង្កើតឱកាសអោយខ្លួនឯងក្នុងការបង្កើតមុខរបរអោយខ្លួនឯង។

ទន្ទឹមនឹងមានស្រ្តីមេផ្ទះជាច្រើនដែលអាចចេញរកស៊ីដោយខ្លួនឯងបាន លោកស្រី សុន ថនចិត្ត្រាបានប្រាប់ Business Cambodia ថាកាលពីមុននឹងខ្ញុំគឺជាស្រ្តីមេផ្ទះធម្មតាម្នាក់នោះទេ គឺខ្ញុំមិនដែលចាប់អារម្មណ៍រឿងរកស៊ីរឿងអនឡាញអ្វីនោះទេ ដោយបានគិតថាអាជីពទាំងអស់នោះគ្មានអ្វីអស្ចារ្យនោះទេ ហើយវាក៏មិនអាចជួយយើងអោយរកលុយបានច្រើនអីនោះដែរ។

លោកស្រីក៏បានបន្តទៀតថា ស្រាប់តែថ្ងៃមួយលោកស្រីមានបញ្ហាក្លៀកមិនស្អាត ហើយក្រោយពីសម្រាលកូនរួចលោកស្រីមានបញ្ហាមិនស្អាតទើបឃើញផលិតផល TRE ទើបរូបគាត់ចាប់ផ្តើមទិញផលិតផល TRE មកប្រើប្រាស់ខ្លួនឯង ហើយពិតជាឃើញថាផលិតផលនៅទីនោះល្អពិតប្រាកដមែន ទើបលោកស្រីចាប់ផ្តើមធ្វើជាតំណាងចែកចាយដោយចំណាយដើមទុនត្រឹមតែ ៨៤ដុល្លារតែប៉ុណ្ណោះ។ 

បន្ទាប់ពីចំណាយដើមទុនប្រមាណ ៨៤ដុល្លារធ្វើជាតំណាងចែកចាយក្រុមហ៊ុន TRE​មកលោកស្រីក៏តែងតែយកផលិតផលមកលក់ ពីមួយថ្ងៃទៅមួយថ្ងៃការលក់ចេះតែកើនមករហូត ស្តុកដែលបងកម្ម៉ង់ពីក្រុមហ៊ុនក៏កាន់តែច្រើនទៅ រហូតពេលនេះលោកស្រីក៏ក្លាយតំណាងធំរបស់ក្រុមហ៊ុន TRE ។ 

លោកស្រីបានបញ្ជាក់ថា សុន ថនចិត្ត្រា ការធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន TRE លោកស្រីទើបតែធ្វើបានរយៈពេល ៨ខែនោះទេតែទទួលបានជោគជ័យខ្លាំងមួយនៅលើទីផ្សារ ព្រោះគ្រប់ផលិតផលដែលចេញពីក្រុមហ៊ុន​ TRE មិនដែលភ័យខ្លាចថាលក់មិនដាច់ គឺដាក់មកអស់ដាក់ ពោលក្នុងមួយខែលោកស្រីអាចរកចំណូលបានរាប់ម៉ឺនដុល្លារ ហើយថ្មីៗនេះលោកស្រីក៏ទើបតែទិញដី​និងឡានដែលមានតម្លៃជាង ៤ម៉ឺនដុល្លារដែលសមទ្ធិផលទាំងអស់នេះគឺកើតចេញពីការខំខំប្រឹងប្រែងលក់ជាមួយនឹងក្រុមហ៊ុន TRE ។

Facebook៖​ Chettra Love Phara 

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES