មធ្យាបាយធ្វើដំណើរ ៣ប្រភេទដែលពេញនិយមជាងគេបំផុតនៅវៀតណាមក្នុងឆ្នាំ ២០១៩នេះ

វៀតណាមជាប្រទេសមួយដែលមានព្រំប្រទល់ជាប់ជាមួយនិងកម្ពុជា ប៉ុន្តែបើយើងនិយាយអំពីរមធ្យោបាយធ្វើដំណើរនៅក្នុងប្រទេសវៀតណាមគឺមានលក្ខណៈខុសគ្នាច្រើនពីកម្ពុជា។ បើតាមការចុះមកសង្កេត និងសំភាសន៍ផ្ទាល់ជាមួយប្រជាជនវៀតណាមស្ថិតនៅក្នុងខេត្តអានយ៉ាងពួកគាត់បានបង្ហើបថាមានមធ្យោបាយធ្វើដំណើរ ៣ប្រភេទដែលកំពុងពេញនិយមខ្លាំងជាងគេនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៩នេះ ។ 

១.រថយន្តតាក់ស៊ីឯកជន 

រថយន្តតាក់ស៊ីឯកជនកំពុងតែមានការពេញនិយមជាខ្លាំងក្នុងប្រទេសវៀតណាម ហើយភាគច្រើនគេប្រើប្រាស់រថយន្តតូចៗជាមធ្យោបាយដឹកអ្នកដំណើរ។ គ្រប់ទីកន្លែង មិនថាទីក្រុងឬនៅជនបទឡើយយើងតែងតែឃើញរថយន្តតាក់ស៊ីឯកជនជាច្រើនក្រុមហ៊ុនដែលកំពុងចរាចរណ៍ដឹកអ្នកដំណើរនៅតាមដងផ្លូវយ៉ាងមមាញឹក។ 

២.ម៉ូតូ

បើនិយាយពីម៉ូតូវិញក្នុងប្រទេសវៀមណាមជាមធ្យោបាយធ្វើដំណើរមួយដែលពេញនិយមបំផុត។ ផ្ទះនីមួយៗមានម៉ូតូមិនក្រោមពីមួយគ្រឿងឡើង ហើយផ្ទះខ្លះទៀតមាន ២ ទៅ ៣ ផ្ទះខ្លះអាចមានដល់ ៥ តាមចំនួនសមាជិកគ្រួសារតិច ឬច្រើន ។ នៅតាមដងផ្លូវភាគច្រើនគឺយើងសង្កេតឃើញថាមានម៉ូតូចរាចរណ៍ច្រើនជាងគេបំផុត ។ មូលហេតុដែលប្រជាជនវៀតណាមប្រើប្រាស់ម៉ូតូជាមធ្យោបាយគឺដោយសារតែម៉ូតូចំណាយតិចសន្សំសំចៃថវិកា និងកាត់បន្ថយការស្ទះចរាចរណ៍។ 

៣.ទូក និងកាណូត

វៀតណាមជាប្រទេសមួយដែលសំបូរព្រែក និងប្រឡាយធំៗ ដែលអាចអោយទូកធម្មតា និងកាណូតធំៗចរាចរណ៍ទៅមកបានស្ទើតែគ្រប់ទីកន្លែង។ ប្រជាជនធម្មតានៅតាមផ្ទះពួកគាត់នាំគ្នាទូកតូច និងមធ្យម ចំនែកអាជីវកម្មធំៗមួយចំនួនគេប្រើកាណូតធំៗសម្រាប់ដឹកទំនិញចែកចាយទៅតាមទីផ្សា និងតំបន់នានាយ៉ាងងាយស្រួល ៕

អត្ថបទដោយ នេន សុធា (Leadership Editor)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES