ស្ងាត់ៗ Toyota ផលិតបានឡានរាងតូចច្រឡឹងប្រើប្រាស់អគ្គិសនី ១០០% ដំបូងគេក្នុងយីហោនេះ

ធ្លាប់តែឃើញក្រុមហ៊ុនជប៉ុន Toyota ផលិតឡាន Prius ដែលបំពាក់ Hybrid មកជាមួយ ដែលអាចប្រើប្រាស់សាំងសម្រាប់ជិះផ្លូវឆ្ងាយ និង ប្រើប្រាស់ថាមពលអាគុយពេលជិះក្នុងក្រុង ។

តែថ្មីៗនេះយីហោ Toyota បានសម្រេចចិត្តផលិតម៉ូឌែលរថយន្ដ Tiny (តូច) មួយម៉ូឌែល ដែលបំពាក់ដោយអគ្គិសនីសុទ្ធតែម្ដងលើកនេះ ហើយប្រហែលជាលក់ដាច់ច្រើនព្រោះរូបរាងខាងក្រៅរបស់វាក៏ស្អាត រាងជ្រុង មើលទៅកាចគួរសម តែជាប្រភេទឡាន ២ កៅអីប៉ុណ្ណោះ ។

 

ព្រោះលើកនេះ Toyota គិតទៅដល់អ្នកប្រើប្រាស់ទីប្រជុំជនប៉ុណ្ណោះ ដោយសារតែរូបរាង ការប្រើប្រាស់អគ្គិសនី និង រាងតូចទៀតនោះ គឺសមបំផុតសម្រាប់សុភាពនារី ជិះទៅធ្វើការងារ ឬ ជិះលំហែរក៏បានផងដែរ ។

ម៉ូឌែលឡាន BEV នេះដែរអាចជិះបានចម្ងាយ ១០០ គីឡូម៉ែត្រពេលសាកពេញ ហើយអាចរត់ ៦០ គ.ម/ម៉ ដែលល្បឿននេះល្អបំផុតសម្រាប់ក្នុងក្រុង និង ទីប្រជុំជន ។

 

Toyota ក៏បាននិយាយដែរថា ស៊េរីឡាននេះវានឹងចេញនៅរដូវរងាឆ្នាំ ២០២០ ខាងមុខនេះ ហើយវានឹងត្រូវប៉ាន់បំផុត សម្រាប់ប្រទេសចិន និង ជប៉ុន ហើយសម្រាប់ម៉ូឌែលឡានបន្ទាប់ប្រហែលផលិតឡើងមក ដើម្បីតែជំនួញប៉ុណ្ណោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES