ឃើញលក់ត្រឹកៗតាមចិញ្ជើមថ្នល់ កុំមើលងាយ ម្ហូបខ្នាតតូចទាំង  ១០ នេះកំពុងល្បីរន្ទឺពេញពិភពលោក

មានមនុស្សមួយចំនួននិយាយថាអាហារតាមចិញ្ជើមថ្នល់ជាអាហារអន់ៗ មិនសូវប្រេន តែបើមើលអោយស៊ីជម្រៅបន្តិចរបរទាំងនោះបានក្លាយជាមុខម្ហូបដ៏ល្បីតំណាងអោយស្រុកខ្មែរ។ អាហារនៅតាមចិញ្ជើមខ្នល់របស់ប្រទេសកម្ពុជា កំពុងតែមានឈ្មោះល្បីល្បាញខ្លាំងមួយហើយជាពិសេសមានអាហារមួយចំនួនធំកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ដែលមុខម្ហូបទាំងអស់នោះមើលទៅពិតជាសាមញ្ញមែនទែនសំរាប់ប្រជាជនកម្ពុជា តែសំរាប់ភ្ញៀវទេសចរណ៍វិញបានពេញចិត្តនឹងម្ហូបនោះយ៉ាងខ្លាំង។

ពេលនេះ Business Cambodia សូមបង្ហាញនៅមុខម្ហូបទាំង ១០ ដែលកំពុងតែល្បីរន្ទឺនិងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង

១. លតឆា

លតឆា គឺជាមុខម្ហូបដ៏ពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាហើយមុខម្ហូបមួយនេះគ្រាន់តែជាមុខម្ហូបសាមញ្ញមួយនោះទេ តែម្ហូបមួយនេះសំរាប់អ្នកដែលមកទស្សនាដូចជាភ្ញៀវទេសចរណ៍នៅប្រទេសកម្ពុជាពេលបានភ្លក់ហើយតែងតែសរសើរនៅមុខម្ហូបនេះខ្លាំងបំផុត។

២. នំបុ័ង

នំបុ័ង ជាមុខម្ហូបមួយដែលអាចនិយាយបានថាវាជាអាហារសម្រន់មួយសំរាប់យកដាក់តាមខ្លួន ហើយមុខម្ហូបមួយនេះមិនថាជាជនបរទេស ឬជាជនជាតិខ្មែរនោះទេអោយតែមានដំណើរតាមកំសាន្តទៅខេត្តនានាតែងតែមានវាជាប់ខ្លួនជានិច្ចហេតុនេះហើយទើបធ្វើអោយម្ហូបមួយនេះកាន់តែមានឈ្មោះល្បីរន្ទឺមួយ។

៣.​ ក្រឡានខ្មែរ

ក្រឡានខ្មែរ គឺត្រូវបានធ្វើឡើងអំពីអង្ករស្អិតឫស្សីដែលគេស្គាល់ថាខាលណានជាភាសាខ្មែរគឺជាប្រភេទអង្ករស្អិតមួយប្រភេទដែលត្រូវបានគេយកទៅអាំងនៅក្នុងដំបងឬស្សី។វាធ្វើពីអង្ករស្អិតលាយជាមួយសណ្តែកខ្មៅនិងទឹកដោះគោដូងល្បាយនេះត្រូវបានដាក់ចូលទៅក្នុងគល់ឬស្សីហើយអាំងយឺត ៗ លើភ្លើងធ្យូងរហូតដល់ចម្អិន។ ដោយសារតែក្រឡានខ្មែរ  ជាមុខម្ហូបមួយដែលចាស់ៗសម័យពីដើមនិយមធ្វើរហូតមកដល់បច្ចុប្បន្ននេះទើបធ្វើអោយមានក្រឡានខ្មែរកាន់តែល្បីរហូតមកដល់ពេលនេះ។

៤. លៀសហាល

លៀសហាល ត្រូវបានហាលក្រោមកម្តៅថ្ងៃដោយដោយមានរទេះរុញមួយ ហើយមុខរបរមួយនេះសំរាប់ភ្ញៀវទេសចរណ៍មើលទៅដូចជាប្លែកភ្នែកណាស់សំរាប់ជនបរទេសទើបធ្វើអោយរបរមួយនេះក៏កំពុងតែល្បីឈ្មោះផងដែរ។

៥. នំក្រឆាយ

នំក្រឆាយ ជាមុខម្ហូបដ៏ពេញនិយមមួយនៅប្រទេសកម្ពុជាដែលមានដើមកំណើតមកពីប្រទេសចិន។ ខណៈពេលដែលនំក្រឆាយកាន់តែមានឈ្មោះល្បីរន្ទឺវាក៏មានធាតុផ្សំនៅខាងក្នុងច្រើនផងដែល។

៦. នំបុ័ងចៀនជាមួយបង្គា

នៅតាមទីផ្សារក្នុងស្រុកក្នុងខេត្តសៀមរាបយើងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនំចៀននិងនំបង្គានំមានរសជាតិឆ្ងាញ់ហើយវាក៏ជាមុខម្ហូបមួយប្លែកផងដែលសំរាប់ភ្ញៀវទេសចរណ៍ដែលបានមកទស្សនានៅកម្ពុជា។

៧.​ សត្វចង្រិត

សត្វចង្រិត ជាមុខម្ហូបមួយដែលពោរពេញទៅដោយសត្វតូចៗបំពងដោយលក់តាមរទេះរុញ ហើយមុខម្ហូបមួយនេះក៏កំពុងតែលក់ដាច់ខ្លាំងមួយផងដែរ។

៨. មឹកអាំង

នៅពេលព្រលប់អ្នកលក់លេចឡើងនៅតាមផ្សារនិងនៅតាមដងផ្លូវដែលមមាញឹកដោយដាក់ម្ហូបផ្សេងៗសម្រាប់ពេលអាហារពេលល្ងាច ដូចជាមឹកអាំង បង្គា នឹងមុខម្ហូបជាច្រើនទៀតដែលកំពុងពេញនិយមសំរាប់យុវវ័យ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES