តើអ្នកមានជាងគេ៥រូបនៅកូរ៉េខាងត្បូងកំពុងតែកាន់កាប់មុខរបរអ្វីខ្លះ?

កូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋីប្រាក់ពាន់លានរហូត៣៥រូបឯណោះ ពួកគាត់ភាគច្រើនកំពុងរកស៊ីក្នុងវិស័យឧស្សាហកម្មខ្នាតធំ ដូចជាផលិតរថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសម្អាង ជួញដូរប្រេង និងថាមពលជាដើម។ Business Cambodia សូមបង្ហាញមុខមហាសេដ្ឋីគ្រាក់ៗ៥រូបរបស់កូរ៉េខាងត្បូង ដែលកំពុងកាន់កាប់ជំនួញធំៗដែលមានផលិតផលលក់ស្ទើរតែទូទាំងពិភពលោក៖

១.លោក Lee Kun-hee

ស្ថាបនិកក្រុមហ៊ុន Samsung បានក្លាយទៅជាបុរសដែលជួយឲ្យយីហោផលិតផលកូរ៉េខាងត្បូង មានប្រជាប្រិយភាពបំផុត ហើយវាមិនគួរមានការភ្ញាក់ផ្អើលទេដែលប្រធានក្រុមហ៊ុន Samsung អេឡិចត្រូនិចលោក Lee Kun-hee គឺជាមហាសេដ្ឋីរបស់កូរ៉េ ដោយមានទ្រព្យសម្បត្តិសរុបរហូតដល់ ១១,៩ ពាន់លានដុល្លារអាមេរិក។

២.លោក Suh Kyung-Bae

លោក Suh Kyung-Bae ត្រូវបានប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុប ៨,៥ ពាន់លានដុល្លារ ដែលគាត់កំពុងតែកាន់កាប់ក្រុមហ៊ុន AmorePacific ជាក្រុមហុននាំចេញគ្រឿងសំអាង ហើយកំពុងមានសន្ទុះ និងឥទ្ធិពលយ៉ាងរឹងមាំ។

៣.លោក Jay Y Lee

លោក Jay Y Lee ជាកូនប្រុសរបស់ Lee Kun-Hee ដែលឈរតំណែងអ្នកមានកំពូលក្នុងបញ្ជីបុរសអ្នកមានបំផុតនៅកូរ៉េ។ លោក Lee ត្រូវបានរៀនសូត្រពីឪពុកជាច្រើនឆ្នាំ ដើម្បីក្លាយជាអ្នកគ្រងមរតកដ៏សក្ដិសមនៃចក្រភពឪពុករបស់ខ្លួនគឺ ក្រុមហ៊ុន សាមសុង ដោយបច្ចុប្បន្នកំពុងក្តោបក្តាបទ្រព្យសម្បត្តិ៧ពាន់លាដុល្លារ។

៤.លោកChung Mong-Koo

បុរសជនជាតិកូរ៉េរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៨ ពាន់លានដុល្លារ នៅក្នុងតំណែងជាប្រធានក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី ៥ របស់ពិភពលោក។ គាត់ជាកូនរបស់ស្ថាបនិក ក្រុមហ៊ុនផលិតរថយន្ត Hyundai នេះតែម្តង។

៥.លោកChey Tae-Won

លោកChey Tae-Wonមានទ្រព្យសម្បត្តិ៤,២ ពាន់លានដុល្លារ បុរសឈរតំណែងលេខ៥រូបនេះ រកស៊ីក្នុងជំនួញជួញដូរប្រេង និងថាមពល មានឈ្មោះថា SK Group ដែលក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធចំនួន៤ដាច់ដោយឡែកពីគ្នា៕

 

អត្ថបទដោយ៖ Noun Vannak

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES