មកស្គាល់ ក្រុមហ៊ុន ធានារ៉ាប់រង លំដាប់កំពូលទាំង៥ នៅលើពិភពលោក

ក្រុមហ៊ុនធានារ៉ាប់រង​ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធានានូវការការពារសុវត្ថិភាពរបស់មនុស្សក៏ដូចជាជួយធានានូវរឿងរ៉ាវជាច្រើនទៀតផងដែរ។ តាមពិតទៅវាជាវិស័យមួយដែលមនុស្សត្រូវទូទាំងពិភពលោកត្រូវការ។

ខាងក្រោមនេះ Business Cambodia សូមបង្ហាញនូវ ក្រុមហ៊ុនក្រុមហ៊ុន ធានារ៉ាប់រង លំដាប់កំពូលទាំង៥ នៅលើពិភពលោកក្នុងនោះរមានក្រុមហ៊ុនខ្លះក៏កំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ៖

១. AXA 

AXA ជាក្រុមហ៊ុន ធានារ៉ាប់រងឈានមុខគេមួយលើពិភពលោក ដោយបច្ចុប្បន្ននេះ កំពុងប្រតិបត្តិការអាជីវកម្មយ៉ាងតិច៥៦ប្រទេសទូទាំងពិភពលោក។ ក្រុមហ៊ុន ធានារ៉ាប់រង​ដ៏ធំមួយនេះ មានបុគ្គលិក ប្រមាណជាង ១៥ម៉ឺននាក់ និងមានអតិថិជនជាង ១០០លាននាក់ផងដែរ។ ជាមធ្យមក្នុងមួយឆ្នាំ ក្រុមហ៊ុននេះរកចំណូលបានជាង ១០០ពាន់លានដុល្លារ។

២. Zurich Insurance Group 

Zurich Insurance Group ត្រូវបានបង្កើតឡើងនិងពង្រីកតាំងពីឆ្នាំ ១៨៧២ម្ល៉េះ។ ក្រុមហ៊ុននេះ មានទីស្នាក់ការនៅប្រទេសស្វីស ហើយកំពុងប្រតិបត្តិអាជីវកម្មរបស់ខ្លួន នៅប្រទេសប្រមាណជា ១៧០ប្រទេសទូទាំងពិភពលោក។ ជា Zurich Insurance Group មធ្យម ៦០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

៣. China Life Insurance 

China Life Insurance ជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនៅលើពិភពលោក ហើយវាជាក្រុមហ៊ុនធានារ៉ាប់រង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩។ ច្ចុប្បន្នក្រុមហ៊ុននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៧ដែលដំណើរការអាជីវកម្មសំខាន់ៗរបស់ខ្លួននៅក្នុងវិសយធានារ៉ាប់រង ដូចជាធានារ៉ាប់រងទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ការគ្រប់គ្រងទ្រព្យសកម្មប្រតិបត្តិការនៅក្រៅប្រទេសនិងការវិនិយោគជាដើម។

៤. Berkshire Hathaway 

Berkshire Hathawayត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៨៨៩ ដោយមាហសេដ្ឋី Warren Buffett។ Berkshire Hathaway  មិនមែនត្រឹមតែជាក្រុមហ៊ុនរកស៊ីខាងវិស័យ ធានារ៉ាប់រងប៉ុណ្ណោះទេ តែក្រុមហ៊ុននេះ មានអាជីវកម្មផ្សេងៗជាច្រើនទៀតដូចជា​ ការវិនិយោគ ហិរញ្ញវត្ថុ ការដឹកជញ្ជូន និងថាមពលជាដើម។

៥. Prudential plc

ក្រុមហ៊ុន ធានារ៉ាប់រង Prudential ក៏កំពុងប្រិតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា។ Prudential ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៤៨ ដែលកាលនោះបានធ្វើអាជីវកម្មរបស់ខ្លួនក្រោមឈ្មោះក្រុមហ៊ុនធានារ៉ាប់រងជីវិតជាតិ Jackson។ Prudential មានបុគ្គលិកប្រមាណ ២២៣០៨នាក់ ហើយមានទ្រព្យប្រមាណ ជាង៦០០ពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕

អត្ថបទដោយ៖ ហុង 

USNews Logo

RELATED ARTICLES