ទើបតែដឹង! មុខរបរមួយប្រភេទនេះសោះ លក់ហ្វ្រេនឆាយបានច្រើនបំផុតនៅកូរ៉េខាងត្បូង

ប្រសិនបើលោកអ្នកចង់ចេញរកស៊ី កសាងយីហោហ្វ្រេនឆាយ​ឲ្យល្បីល្បាញ ​ចេញលក់ហ្រ្វេនឆាយ​ឲ្យបានច្រើន ​តើលោកអ្នកគួររើសមុខរបរអ្វីទៅ? ​នេះជាតម្រុយ​ដែលលោកអ្នកគួរពិចារណា។

នៅកូរ៉េខាងត្បូង​ មានអាជីវកម្មមួយប្រភេទកំពុងតែពេញនិយម​ ហើយកំពុងតែពង្រីកសាខា បានច្រើនណាស់។ ​អាជីវកម្មមួយប្រភេទនោះ​ បានពង្រីកសាខារហូតដល់ 87,000 ហាងឯណោះ​ពោលគឺបាន​ច្រើន​ជាងចំនួនហាង​ McDonald’s នៅទូទាំងពិភពលោកទៅទៀត។ ​បើគិតត្រឹមឆ្នាំ២០២០នេះ​ ហាង McDonald’s ​មានសាខាត្រឹមតែជិត 40,000 តែប៉ុណ្ណោះ។

អាជីវកម្មដែលលក់ហ្រ្វេនឆាយបានច្រើននៅកូរ៉េខាងត្បូងនោះគឺហាងមាន់បំពង​របស់កូរ៉េ។​ តាមពិត​ហាងខ្លះ​លក់មាន់បំព​ង និង​ហាងខ្លះ​លក់មាន់​អាំង ​​មិនមែនតែបំពងនោះទេ។ ​តែយ៉ាងណា​ហាងសាច់មាន់ទាំងនោះកំពុងតែពង្រីកខ្លួនបានច្រើនណាស់នៅកូរ៉េខាងត្បូង។

ខាងក្រោមនេះជាយីហោមាន់បំពងដែលល្បីបំផុត​ទាំង១០​របស់កូរ៉េខាងត្បូង៖

  1. BHC Chicken
  2. NeNe Chicken
  3. Kyochon Chicken
  4. Goobne Chicken
  5. BBQ Chicken
  6. Pelicana
  7. Kkanbu Chicken
  8. Gyerinwon Chicken
  9. Cheogajip Chicken
  10. Yeongyang Center

 

ជួបខ្ញុំ សំ កុសល នៅក្នុងសិក្ខាសាលា "រកស៊ីខ្លាំងយុគសម័យថ្មី​" និង" ​វគ្គចិញ្ចឹមបង្គា​" នៅថ្ងៃទី២៥និង២៦ នៅស៊ូវ៉ុន កូរ៉េខាងត្បូង​ ទំនាក់ទំនងចុះឈ្មោះ 01059298064/ 010 55053020 លោកអ្នកមានឳកាសទិញហ្រ្វេនឆាយ​គ្រឿងសំណង់ហ៊ួតជា ក្នុងសិក្ខាសាលានេះក្នុងតម្លៃតិចជាងធម្មតា៥០%!

អត្ថបទគួរអានបន្ទាប់ ចង់ទិញហ្រ្វេនឆាយម៉ាត 7 eleven តើលោកអ្នកត្រូវត្រៀមលុយចំណាយប៉ុន្មានដែរ?

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ គោលការណ៍រកស៊ីរឹងមាំ

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES