អបអរសាទរដល់សាលាបឋមសិក្សាប្រផាត់ដែលនឹងទទួលបានការឧបត្ថម្ភសម្ភារៈសិក្សាពីក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication

នេះជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួនក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួយសង្គមនានាដូចជា ការផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃដល់សាលារៀន ចូលរួមសកម្មភាពសប្បុរសធម៌ កីឡា ក៏ដូចជាផ្តល់ជូននូវសម្ភារៈសិក្សាដល់សាលារៀនដែលខ្វះខាត។

មិនខុសពីសកម្មភាពដែលក្រុមហ៊ុនបានចុះទៅផ្តល់ជូនសម្ភារៈសិក្សាដល់សាលាដែលខ្វះខាតចំនួន ២នៅស្រុកស្អាង ខេត្តកណ្តាលនារពេលកន្លងទៅ ឥឡូវនេះក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានបើកអោយមហាជនចូលរួមធ្វើការផ្តល់ព័ត៌មានចំពោះសាលា ដែលខ្វះខាតតាមរយៈទំព័រហ្វេសបុករបស់ខ្លួនដែលមានឈ្មោះថា TODAY ISP។

បន្ទាប់ពីប្រកាសដំណើរការអស់រយៈពេល ១ខែកន្លងទៅក្រុមហ៊ុនបានរកឃើញសាលារៀន មួយដែលមានឈ្មោះថា សាលាបឋមសិក្សាប្រផាត់ ស្ថិតនៅភូមិ ប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនឹងទទួលបានការឧបត្ថមជាសម្ភារៈសិក្សាពីសំណាក់ ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication។

លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានបញ្ជាក់ថា TODAY មិនមែនបើកអាជីវកម្មគិតតែពីប្រាក់ចំណេញដោយមិនបានគិតគូរ ចំពោះសង្គមវិញនោះទេ។ ដូចនេះហើយជាផ្នែកមួយដើម្បីចូលរួមចំណែកជួយដល់សង្គម យើងបានចូលរួម និងធ្វើសកម្មភាពជាច្រើនជាការតបស្នងដល់សង្គមជាតិក៏ដូចជាឆ្លើយតប ទៅនឹងការជួយគាំទ្ររបស់អតិថិជនយើងទាំងអស់ ហើយយើងជឿថាអតិថិជនទាំងអស់នឹង សប្បាយចិត្តនៅពេលដឹងថាពួកគាត់ក៏បានចូលរួមចំណែកក្នុងសកម្មភាពនេះដែរ។”

បើយោងតាមលោក សុធន សកម្មភាពចែកជូនសម្ភារៈសិក្សានេះនឹងធ្វើឡើងរៀងរាល់ ២ខែម្តង ហេតុដូចនេះសាធារណៈជនអាចតាមដានការប្រកាសរបស់ក្រុមហ៊ុន នឹងចូលរួម សកម្មភាពសប្បុរសធម៌ទាំងអស់គ្នា ដើម្បីជួយដល់សាលាដែលខ្វះខាត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023/070215577 

ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES