ដើម្បីបង្ហាញពីក្តីស្រឡាញ់ KH Land បានបញ្ជូនបុគ្គលិកទាំងអស់ចូលរួមវគ្គសិក្សា ក្លាយជាបុគ្គលិកឆ្នើមនៅ CEO Master club

ក្រុមហ៊ុនមួយដែលមានភាពរីកចម្រើនបាន លុះត្រាតែ បុគ្គលិកជាបុគ្គលិកស្វាហាប់ ពូកែ ខំប្រឹងប្រែង មានទំនួលខុសត្រូវខ្ពស់ និងគោរពពេលវេលា ពោលគឺបុគ្គលិក ពោរពេញទៅដោយបុគ្គលិកឆ្នើម។

ដោយសារតែចង់ឲ្យបុគ្គលិករបស់ខ្លួនពូកែ ថ្នាក់ដឹកនាំខេអេច លែន បានសម្រេចបញ្ចូនបុគ្គលិកទាំងអស់ទៅចូលរួមវគ្តបណ្តុះបណ្តាល វគ្គ ក្លាយជាបុគ្គលិកឆ្នើម នៅCEO Master Club ក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកទឹកចិត្តបុគ្គលិក ឱ្យមានចំណេះជំនាញផ្ទាល់ខ្លួន។

តំណាងក្រុមហ៊ុនខេ អេច លែន បានប្រាប់Business Cambodia ថាការរៀនវគ្គសិក្សា ខ្លីនេះ គោលបំណង ដើម្បីឲ្យ បុគ្គលិកទាំងអស់ ពង្រឹង ការងារ និងសមត្ថភាពរបស់ពួកគាត់ ក្នុងការយកចំណេះទាំងអស់នោះ មកប្រើប្រាស់ នៅក្នុងអង្គភាពរបស់ពួកគាត់ ឬប្រើជាមួយដៃគូរសហការជាមួយពួកគាត់ជាដើម ដើម្បីទទួលប្រិទ្ធភាពការងារកាន់តែខ្ពស់។

លោកអគ្គនាយកជឿច្បាស់ថា កាលណាតែបុគ្គលិករីកចម្រើន ក្រុមហ៊ុនក៏រីកចម្រើនដែរ។ ក្រៅពីនេះ ក្រុមហ៊ុន មានគោលបំណង ឲ្យ បុគ្គលិក អាចមានសមត្ថភាព ព្រោះពួកគាត់អាចក្លាយជាអ្នកជំនួញរកស៊ីធំៗ អាចឲ្យខ្លួនគាត់អភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំ ឬម្ចាស់ក្រុមហ៊ុនជាដើម។

ការរំពឹងទុករបស់ក្រុមហ៊ុនបន្ទាប់ពីវគ្គសិក្សានេះរួច គឺក្រុមហ៊ុនរំពឹងទុកថា បុគ្គលិកនឹងកាន់តែមានទំនួលខុសត្រូវលើការងារ និងអាចឲ្យការងារទទួល បានប្រសិទ្ធភាពខ្ពស់។

គួរឲ្យដឹងថា ថ្នាក់ដឹកនាំ ខេអេច លែន បានអនុញ្ញាតឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនចំនួន៧៥នាក់ បានចូលសិក្សាវគ្គខ្លីពីភាពជាបុគ្គលិកឆ្នើម នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ ២០២០នេះ ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់បុគ្គលិកទាំងអស់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​អចលនទ្រព្យ​ KH​ Land​ Co​,.Ltd​ គឺជាក្រុមហ៊ុន ​ប្រឹក្សា​យោបល់​ បង្កើត​ឱកាស​វិនិយោគ​ជា​ដៃគូ​ដល់​ក្រុមហ៊ុន​មួយចំនួន​ទៀតផង​ដែរ​។ ជាក់ស្ដែង​ដូចជា​ក្រៅពី​គម្រោង​ពុះ​ដី​ឡូ​តិ៍​ធំៗ​នៅ​តាម​បណ្តា​តំបន់​ជាយក្រុង​ និង​ខេត្ត​មួយចំនួន​ ក្រុមហ៊ុន​ក៏​កំពុងតែ​ទទួលសិទ្ធិក្នុងការ​វិនិយោគ​ និង​អភិវឌ្ឍន៍​គម្រោង​ ក្រុង​ថ្មី​ដី​មាស​សំរោងលើ​ ដែល​ស្ថិតនៅ​លើ​ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ដ៏​មាន​សក្ដានុពល​ ស្ថិតនៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES