ស្ពាន3នៅក្រុងព្រះសីហនុ និងបង្អួតសម្រស់ឆាប់ៗនេះដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ

ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅព្រះសីហនុ ត្រូវបានអនុវត្តដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន ដូចជាតំបន់ឆ្នេរសមុទ្រ ពយ ទេសភាពនគរូបនីយកម្ម ជាពិសេសត្រូវបានតភ្ជាប់សក្តានុពលតំបន់ឆ្នេរឲ្យមានទំនាក់ទំនងគ្នា តាមរយៈការស្ថាបនាផ្លូវ និងស្ពាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវទាំង ៣៤ខ្សែនេះមានប្រវែងសរុប ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ ដោយគ្រោងចំណាយប្រាក់ប្រមាណ ២៩៤លានដុល្លារ។

លើសពីនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឆ្នេរចំនួន៤ នឹងត្រូវស្ថាបនាស្ពានចំនួន៣បន្ថែមទៀត ដើម្បីងាយស្រួលក្នុងបម្រើដល់ភ្ញៀវទេសចរណ៌ពីកន្លែងមួយទៅកន្លែងមួយទៀត។ ដោយស្ពានទី១៖ តភ្ជាប់ពីឆ្នេរអូរឈើទាលទៅកាន់ឆ្នេអូរត្រិះ នឹងស្ពានទី២៖ តភ្ជាប់ពីឆ្នេរអូរត្រិះទៅកាន់ឆ្នេរអ្នកតាក្រហមករ ចំណែកឯស្ពានទី៣៖ តភ្ជាប់ពីឆ្នេរអ្នកតាក្រហមករទៅកាន់ឆ្នេររាម។ 

ជាក់ស្តែងឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឆ្នេរអ្នកតាក្រហម-ក ពយជំទាវម៉ៅ តំបន់រាម និងតំបន់ឆ្នេររាម នឹងក្លាយជាផ្នែកមួយនៃទីក្រុងដ៏មានសក្តានុពល បង្កើតបានជាតំបន់ទេសចរណ៍ តំបន់សាធារណៈដែលក្លាយជាចំណុចទាក់ទាញទេសចរ តាមរយៈការតភ្ជាប់វិថី មហាវិថី និងស្ពាន។ នេះបើយោងតាមលោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានបង្ហាញនូវគម្រោងនៃការតភ្ចាប់តំបន់ឆ្នេរអូរត្រេះ និងតំបន់ពយជំទាវម៉ៅ ដោយកសាងហេដ្ឋារចនាសម្ព័ន ដូចជាផ្លូវ និងស្ពានត្រជាក់ចិត្ត។ ហើយស្ពានសែនត្រជាក់នេះដែរ គឺជាស្ពានទី២ដែលនឹងត្រូវតភ្ជាប់ពីតំបន់ឆ្នេរអូរត្រិះទៅកាន់ឆ្នេរអ្នកតាក្រហមករនៃតំបន់ពយជំទាវម៉ៅ ពេលនេះត្រូវបានបញ្ចេញគម្រោងមកហើយបន្ទាប់ពីត្រូវបានសិក្សាផលប៉ះពាល់នានា ពីសំណាក់ក្រសួងបរិស្ថានដោយមន្ត្រីជំនាញ។

ជាលទ្ធផលការធ្វើដំណើរនិងមានភាពប្រសើរជាងមុន ដោយការតភ្ជាប់ក្រុងព្រះសីហនុមកកាន់តំបន់ទេសចរណ៍កន្លែងមួយទៅកន្លែងមួយ ដូចជា៖ ពីទីក្រុងព្រះសីហនុមកកាន់ឆ្នេរអូរឈើទាល ទៅកាន់អូរត្រិះ ទៅកាន់តំបន់ជំទាវម៉ៅ ទៅកាន់ឆ្នេររាម នឹងទៅកាន់ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានភាពរហ័សបំផុត ព្រោះមហាវិថីស្អាត ស្ពានថ្មី ដែលជួយសម្រួលដល់ការធ្វើចរាចរណ៍នានា៕

អត្ថបទ៖​ ដារ៉ូ

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES