ព្រោះតែជំនាញទេពមួយនេះ ធ្វើអោយ Dan Lok ក្លាយជាសេដ្ឋីនៅវ័យត្រឹមតែ ៣០ ឆ្នាំ

ផ្តើមចេញពី ជនអន្តោប្រវេសន៍ចិនហុងកុង មករស់នៅប្រទេសកកាណាដា Dan Lok បានអភិវឌ្ឍន៍ខ្លួនក្លាយជា​អ្នកប្រឹក្សាយោបល់ អ្នកនិពន្ធ និងជាគ្រូបង្វិករកចំណូលកម្រិតខ្ពស់ ល្បីមួយរូបនៅក្នុងពិភពលោក។

ងាកទៅមើលប្រវត្តិរបស់គ្រូបង្វិកហុងកុងរូបនេះបន្តិច គ្រូបង្វិករូបនេះបានធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដានៅពេលគាត់មានអាយុ ១៤ ឆ្នាំ។ ឪពុកម្តាយរបស់គាត់បានលែងលះគ្នានៅពេលរូបលោកមានអាយុ ១៦ ឆ្នាំហើយមិនយូរប៉ុន្មានក្រោយមកឪពុករបស់គាត់បានក្ស័យធននៅហុងកុង។

លោករួមជាមួយនិងម្តាយរបស់លោកបានរស់នៅក្នុងផ្ទះតូចមួយ ពេលនោះហើយដែល Dan Lok បានក្លាយជាមនុស្សម្នាក់ដែលពូកែជាងមុន បន្ទាប់ពីលោកបានរកឃើញថា ព្រះវបិតាគ្មានលុយអោយអ្នកទេ មានតែយើងទេ ដែលប្រឹងប្រែងដោយខ្លួនឯង ហើយមនុស្សដែលជម្រុញអោយគាត់ជោគជ័យខ្លាំងនោះគឺអ្នកម្តាយដ៏កំសត់របស់គាត់។

Dan Lok មានចំនាញទេពដំបូងបំផុតនៅក្នុងការកស៊ីរបស់ខ្លួនគឺ ជំនាញសសេរអត្ថបទពាណិជ្ចកម្ម (Copy Writing) ដែលជាជំនាញមួយ ដែលត្រូវបានគេប្រើប្រាស់នៅទូទាំងពិភពលោក ដើម្បីសរសេរ អត្ថបទពាណិជ្ចកម្មមួយ ដែលមានភាពទាក់ទាញនៅក្នុងការលក់ផលិតផល។

Dan Lok បរាជ័យក្នុងការរកស៊ី ១៣ កន្លែងមុនពេលខ្ញុំទទួលបានជោគជ័យ។ លោកថាបំណុលវាជាកម្លាំងជម្រុញចិត្តខ្ញុំ អោយប្រឹងប្រែងកាន់តែខ្លាំង ដើម្បីកាពារមនុស្សជាទីស្រលាញ់របស់ខ្ញុំពីវិបត្តបំណុល ព្រោះតែបំណុលទើបធ្វើអោយគាត់មានជំហរប្រឹងប្រែង រហូតដល់ទទួលបានជោគជ័យ ក្លាយជាអ្នកជំនាញលក់ ហិរញ្ញវត្ថុ អចលនទ្រព្យ និង ជាគ្រូបង្វិកចំណូលខ្ពស់ដ៏ល្បីផងដែរ។

ក្នុងវ័យ ២០ ឆ្នាំ Dan បានក្លាយជាភ្នាក់ងារផ្សាយពាណិជ្ជកម្មរបស់ទីផ្សារនៅក្នងប្រទេសកាណាដា ហើយកាត់ត្រូវបានគេបង្រឿនច្រើនពីរបៀបក្នុងការធ្វើទីផ្សារ រហូតលោកត្រូវចាយពេលជាច្រើនឆ្នាំ់ ក្នុងការវវិត្តន៍ខ្លួនទៅជាអ្នកសរសេរអត្ថបទពាណិជ្ជកមកម្មពូកែម្នាក់។ ហើយពេលនោះហើយ ដែលលោករកលុយបានប្រហែល ១ ម៉ឺនដុល្លារក្នុង ១ ខែហើយជារសជាតិដំបូងរបស់គាត់ដែលទទួលបានជោគជ័យនិងជំនាញដែលមានប្រាក់ចំណូលខ្ពស់លើកដំបូងរបស់គាត់។

លោកចាប់ផ្តើមហ្វិកហាត់អ្នកជំនួញដទៃទៀត នៅពេលដែលោកធ្វើកាបាន ៧ ឆ្នាំក្នុងវិស័យជំនួញនេះ ពោលគឺនៅពេលដែលលោកមានអាយុ ២៧ ឆ្នាំ​ ហើយលោកបានក្លាយជាបុគ្គលដែលមានលុយច្រើនម្នាក់នៅកាណាដាខណៈពេល ដែលលោកមានអាយុ ៣០ ឆ្នាំ  ហើយសព្វថ្ងៃនេះ Dan មានចំណូលប្រមាណជា ៧៤ លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ នេន សុធី អ្នកនិពន្ធជំនាញលក់ Business Cambodia

អ្នកនិពន្ធសៀវភៅ៖ អាត់បី (កម្លាំងជម្រុញអោយលក់ដាច់)

USNews Logo

RELATED ARTICLES