ព្រោះតែចំណុចស្លាប់បីនេះហើយ ទើបធ្វើឱ្យ Microsoft បរាជ័យហៅលែងឮលើ Window Phone

គ្រប់​គ្នា​ប្រាកដជាស្គាល់​ពីប្រព័ន្ធ​ប្រតិបត្តិការ​ Window របស់​Microsoftហើយ តែ​អ្នកខ្លះអាច​នឹង​មិនបានដឹង​ថា Microsoft ធ្លាប់​បាន​ឈាន​ជើង​ចូល​មក​កាន់​ទីផ្សារ Smartphone ម្ដង​ដែរ តែ​ត្រូវសម្រេច​ចិត្ត​ដក​ខ្លួ​នចេញវិញក្រោយ​ពីបរាជ័យ​នូវ​Window phoneរបស់​ខ្លួន មិនអាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុនដ៏ទៃ​បាន​ដោយហេតុ​តែ​មាន​លទ្ធ​ភាព​គ្រប់​គ្រង​ទីផ្សារ​តិច​ជាង 0.5%នៃ​ទីផ្សារ​អ្នក​ប្រើប្រាស់​ Smartphone ទាំង​អស់។

ដូច្នេះក្នុង​អត្ថ​បទ​នេះ Business Cambodia សូមបង្ហាញអ្នក​ទាំង​អស់​គ្នា​ពីមូលហេតុ​ធំៗ​បីធ្វើឱ្យ Window Phone របស់ក្រុមហ៊ុន Microsoft បរាជ័យបើទោះបីជា​ក្រុមហ៊ុន​មួយនេះខំប្រឹង​ជះលុយ​សន្ធឹក​សន្ធាប់​យ៉ាង​ណាក៏ដោយ។

១. ចូលទីផ្សារ​ក្រោយ​គេ​​

គួររម្លឹក​ថា Microsoftបាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទូរស័ព្ទ​រាង​ក្រោយគេបន្តិច​ ដោយពេលនោះមាន​បង​ធំពីរ​រួច​មក​ហើយគឺ Android និង iOS របស់​ Apple ហើយទាំង​ពីរ​នេះសុទ្ធ​តែ​មាន​វិធី​ប្លែក​ៗ​គ្នា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​កម្មវិធីទូរស័ព្ទ​របស់គេ​ទៅកាន់​ទីផ្សារ។ នៅលើ Google Playstore របស់​Android មាន​កម្មវិធីទូរស័ព្ទ​រាប់​ភ្លេច​ ប៉ុន្តែ​មិនសូវមានគុណភាពល្អ​ដូច Appstore របស់ Apple។

២. មិនសូវយក​ចិត្ត​ទុ​កដាក់​ទៅលើ​អ្នក​អភិវឌ្ឍ​កម្មវិធី

ថាបញ្ហាអ្នក​ប្រើប្រាស់ទៅ Microsoft ពិបាក​នឹង​ទាញ​យកចំនួន​អ្នក​ប្រើប្រាស់​បន្តិច​ ឯអ្នក​អភិវឌ្ឍ​កម្មវិធីវិញ Microsoft ក៏មិនសូវ​ជាមាន​ច្រើនដែរ ដោយសារ​តែ​អ្វីដែល​Microsoft ផ្ដល់​ឱ្យសម្រាប់​អ្នក​អភិ​វឌ្ឍ​កម្មវិធីពិបាកខុសពីក្រុមហ៊ុនដ៏ទៃ ដោយអ្នកសរសេរ​អភិវឌ្ឍ​កម្មវិធីត្រូវចំណាយកម្លាំង​សរសេរ​ភាសា​ដែលខុស​ពី Iosនិង​ Android ជាហេតុ​ធ្វើឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធីភាគច្រើន​មិន​ចង់​ចំណាយពេលវេលា​ច្រើន បង្កើត​កម្មវិធីសម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែលពុំសូវ​មាន​អ្នក​ប្រើប្រាស់​។

៣. បទពិសោធន៍អ្នក​ប្រើប្រាស់​

ភាពស្រស់​ស្អាត និង​ការរចនា​របស់ Window Phone មានសភាពរញ៉េរញ៉ៃ​ពិបាក​យល់មិនសូវស្អាត​ ដោយ​គេ​ឃើញ​មាន​ផ្ទាំង​កម្មវិធីជា​ផ្ទាំង​ធំៗតែម្ដង​មានពណ៌លាត ខុស​ពីកម្មវិធីនៅលើ Android និង IOS ដែលមាន​លោហ្គោកម្មវិធីតូចល្មមស្រស់​ស្អាត​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់អ្នក​ប្រើប្រាស់។

គូស​បញ្ជាក់​ថា​ Microsoft បានធ្វើការ​ទិញយក​ផ្នែក​ខាង​ទូរស័ព្ទ​ពីក្រុមហ៊ុនNokia ប្រមាណជា ៧.១ពាន់​លានដុល្លាដោយបាន​ប្ដូរ​ឈ្មោះទូរស័ព្ទ​ Nokia Lumia ​មកជា Microsoft វិញក្នុងគោលបំណង​ប្រកួត​ប្រជែង​ជាមួយ​ Apple និង Google តែ​ក្រោយមក​ត្រូវ​បាន​ប្រកាស​ដកខ្លួន​ចេញជាផ្លូវ​ការ​ក្រោមការដឹក​នាំរបស់ CEO ជនជាតិ​ឥណ្ឌា​​ថ្មី Satya Nadella។

អត្ថបទ​ដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES