វិធីវិនិយោគដីធ្លីវៃឆ្លាតផ្តោតលើទីតាំងសក្តានុពល និងទទួលបានផលចំណេញយ៉ាងពិតប្រាកដ

ក្នុងការវិនិយោគ ឬទិញដីធ្លីអោយបានត្រឹមត្រូវកុំអោយមានហានិភ័យ ឬបញ្ហាជាប់គាំងនៅថ្ងៃក្រោយគឺជាចំណេះដឹងមួយដែលអ្នកវិនិយោគ ឬអ្នកដែលរកស៊ីក្នុងវិស័យនេះត្រូវសិក្សាអោយបានស៊ីជម្រៅ  ។  ជាការពិតណាស់ប្រសិនបើយើងអ្នកវិនិយោគដីធ្លីវាជារឿនសំខាន់  ក្នុងការវិនិយោគដីនៅតម្លៃណាមួយបានចំណេញដើម្បីបង្កើនទ្រព្យ ឬលំហូរសាច់ប្រាក់ ។

ចំពោះអ្នកវិនិយោគភាគច្រើនដើម្បីវិនិយោគដីបានចំណេញ គឺអ្នកវិនិយោគមិនអាចវិនិយោគនៅក្នុងតំបន់ក្រុងភ្នំពេញបានទេ ព្រោះដីនៅក្នុងក្រុងមានតម្លៃថ្លៃដល់កម្រិតមួយមិនអាចវិនិយោគបានទេ ។  ប៉ុន្តែបើអ្នកវិនិយោគឆ្លៀតឱកាសវិនិយោគនៅតំបន់ជាយក្រុងជាពិសេសនៅខេត្តកំពង់ស្ពឺ និងតាមខេត្តកណ្តាល  ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤  គឺជាតំបន់ដែលមានសក្តានុពលខ្លាំងក្នុងការវិនិយោគ ។

ប៉ុន្តែបើយើងទៅវិនិយោគទីតាំងផ្សេងដែលគ្មានការអភិវឌ្ឍន៍ ឬទីតាំងដាច់ស្រយាលដែលយើងអាចនឹងប្រឈមនឹងហានិភ័យ ដោយជាប់គាំងហិរញ្ញវត្ថុ មានន័យថាវិនិយោគទៅដូចយកលុយទៅកប់ចោល ។   ប្រសិនបើអ្នកវិនិយោគនៅតំបន់តាមបណ្តាខេត្តមួយចំនួនដែលមានសក្តានុពល ដូចជាខេត្តសៀមរាម គឺមានតែដីនៅតំបន់ក្បែរក្រុងអង្គរ  ឬទីតាំងដែលមានសក្តានុពលតែប៉ុណ្ណោះដែលវិនិយោគបានផលចំណេញ  បើវិនិយោគនៅទីតាំងឆ្ងាយក៏ការវិនិយោគអាចប្រឈមនឹងបញ្ហាជាប់គាំង ដូចកប់លុយចោលអឹញ្ចឹង  ។ ប៉ុន្តែបើយើងវិនិយោគក្នុងទីតាំងដែលមានសក្តានុពល  នោះឱកាសអភិវឌ្ឍន៍នៃគម្រោងមានច្រើន  ហើយផលចំណេញក៏មានច្រើនផងដែរ  ។

ចំណែកឯការវិនិយោគដីក្បែរតំបន់សេដ្ឋកិច្ចពិសេស  ឬតំបន់ឧស្សាហកម្មណាមួយគឺអ្នកវិនិយោគអាចទាញផលចំណេញពីការវិនិយោគដោយសង់ផ្ទះជួលបានចំណូលប្រចាំខែ ។ យកលុយដែលបានចំណូលពីការជួលផ្ទះនោះ មកវិនិយោគបន្តបន្ទាប់ដោយវិនិយោគទីតាំងដីនៅតំបន់ណាដែលមានតម្លៃថោកជាដើមដើម្បីយើងអាចទទួលបានផលចំណេញក្នុងរយៈពេលណាមួយដែលដីនៅទីតាំងនោះឡើងថ្លៃ  ឬចំគម្រោងអភិវឌ្ឍន៍។

ដូចច្នោះការវិនិយោគខាងលើគឺជាការវិនិយោគឆ្លាតវៃ  ហើយមានហានិភ័យតិចបំផុតសម្រាប់អ្នកវិនិយោគ ។  បើអ្នកមានគម្រោងក្នុងការវិនិយោគដីធ្លីហើយគួរអនុវត្តន៍តាមវិធីនេះ គឺវិនិយោគលើទីតាំងមានតម្លៃថោក និងទទួលផលចំណេញពីការវិនិយោគ និងការជួលវិលត្រឡប់មកវិញ៕

អត្ថបទដោយ៖សុទ  ផានិត 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES