ចំណុចត្រូវដឹង មុនក្លាយជាភ្នាក់ងារអចលនទ្រព្យឆ្លាតវៃនិងអាចជោគជ័យក្នុងវិស័យនេះ

ស្របពេលវិស័យអចលនទ្រព្យរីកចម្រើន មានសន្ទុះខ្លាំង ទីផ្សារក៏មានច្រើន រីឯសេវាកម្មក្នុងវិស័យនេះទៀតសោតក៏កំពុងត្រូវការច្រើន ដែលអ្នកគ្រប់គ្នាស្គាល់ថា ជាភ្នាក់ងារអចលនទ្រព្យ ជាបុគ្គលដែលជម្រុញការទិញលក់ និងផ្ដល់សេវានានាពាក់ព័ទ្ធនឹងអចលនទ្រព្យ។

តាមពិតការដែលប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យក្នុងការទិញលក់គឺផ្ដល់ភាពងាយស្រួលមួយបែប ដោយសារតែភ្នាក់ងារអចលនទ្រព្យទាំងអស់ សុទ្ធតែមានចំណេះជំនាញច្បាស់លាស់ ហើយផ្ដល់ភាពពិសេសជាច្រើនដល់អតិថិជន និងដោះស្រាយរាល់បញ្ហាទាំងអស់ក្នុងដំណើរការទិញលក់។ដើម្បីឱ្យជ្រាបកាន់តែច្បាស់ពីភ្នាក់ងារអចលនទ្រព្យដែលគ្រប់គ្នា គួរធ្វើការជាមួយ ក៏ដូចជាពញ្ញាក់អារម្មណ៍ដល់ភ្នាក់ងារអចលនទ្រព្យទាំងអស់ អាចបង្កើនចំណេះជំនាញបន្ថែម Business Cambodiaបង្ហាញ៨ចំណុចសំខាន់របស់ភ្នាក់ងារអចលនទ្រព្យដូចជា៖

១.ភ្នាក់ងារអចលនទ្រព្យទាំងអស់ជាបុគ្គលដែលធ្វើការជាមួយម្ចាស់អចលនទ្រព្យដោយផ្ទាល់ ពោលគឺត្រូវទំនាក់ទំនងដោយផ្ទាល់ជាមូយម្ចាស់អចលនទ្រព្យ ជៀសវាងតាមរយ:ខ្សែរយ:ឬខ្សែបណ្តាញទំនាក់ទំនងផ្សេងៗ 

២.ត្រូវប្រាកដថាស្គាល់ជាមួយអតិថិជនអោយច្បាស់ ដែលជាព័ត៌មានច្បាស់លាស់មួយក្នុងការកំណត់សម្គាល់រវាងអ្នកទិញនិងអ្នកលក់ ដើម្បីបង្កើតភាពស្និទ្ធស្នាលនិងទំនុកចិត្តរវាងគ្នា ជម្រុញការងារឱ្យបានលឿននិងឆាប់រហ័ស

៣.ស្វែងយល់ពីតម្លៃអចលនទ្រព្យនានាអោយបានច្បាស់ ដើម្បីវិនិយោគទៅចំគោលដៅនិងត្រឹមត្រូវហើយជោគជ័យ ចៀសវាងមានបញ្ហាផ្សេងៗក្រោយការងារបញ្ចប់

៤.សិក្សាស្វែងយល់ពីទីតាំងភូមិសាស្រ្តនានាក្នុងក្រុងនិងតាមបណ្ដាខេត្តអោយបានច្រើន ដែលជាភាពច្បាស់លាស់មួយសម្រាប់ភ្នាក់ងារអចលនទ្រព្យទាំងអស់ក្នុងការសិក្សាស្វែងយល់និងងាយស្រួលក្នុងការកំណត់ទីតាំងក្នុងការវិនិយោគ

៥.មានព័ត៌មានអចលនទ្រព្យច្រើនដែលអាចយកជាប្រយោជន៍បានក្នុងសភាពការណ៍ណាមួយ ពីព្រោះការទិញលក់ ក៏ដូចជាតម្លៃអចលនទ្រពញយអាចប្រែប្រួលគ្រប់ពេលវេលាទៅតាមស្ថានភាពណាមួយ ដូច្នេះភ្នាក់ងារត្រូវតែមានភាពឆ្លាតវៃ រហ័សរហួន អាចជួយអតិថិជនបានគ្រប់កាលៈទេសៈទាងអស់

៦.ត្រូវមានទំនាក់ទំនង ចំណេះដឹងទូលំទូលាយទាំងក្នុងសង្គមនិងក្នុងវិស័យនានា យល់ដឹងកាន់តែច្រើន ស្វែងយល់កាន់តែច្រើន វិនិយោគនឹងបានជោគជ័យលឿនដោយគ្មានឧបសគ្គ

៧.អាចនិយាយនិងមានចំណេះដឹងផ្នែកភាសាបរទេស យល់ដឹងពីសេដ្ឋកិច្ច ​នយោបាយ​ ច្បាប់ សង្គម វប្បធម៌ និងចិត្តសាស្រ្ដផ្សេងៗ 

៨.អាចតស៊ូ ព្យាយាមធ្វើការក្នុងវិស័យនេះបាន ពោលគឺលះបង់និងម៉ត់ចត់ចំពោះការងារ អាចធ្វើការក្រោមសម្ពាធ មានពេលវេលាចំពោះការងារបាន ជាពិសេសត្រូវមានសុខភាពល្អដើម្បីបំពេញការងារបានល្អផងដែរ៕

អត្ថបទដោយ៖ នឹម ផានុន (Pranun)

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES