ស្ថាបនិកជើងចាស់២រូបនេះ៖ បង្ហើបពីក្បួនចេញរកស៊ីដោយមិនចាំបាច់ប្រើទុនច្រើន បើអ្នកខ្វះលុយសូមមើលក្បួនទាំងនេះ

បើសង្កេតមើលក្នុងពេលបច្ចុប្បន្នយើងឃើញថាមានសហគ្រិនថ្មីថ្មោងមួយចំនួនពួកគាត់មានគំនិតរកស៊ី មានផែនការអាជីវកម្ម ប៉ុន្តែបែរជាខ្វះខាតលុយក្នុងការចាប់ផ្តើម។​ថ្ងែនេះដែលBusiness Cambodia សូមលើកឡើងយកស្ថាបនិកជើងចាស់២រូប ពួកគាត់នឹងចែករំឡែកពីបទពិសោធន៍រកស៊ីជាច្រើនឆ្នាំ ដល់អ្នកតាមដានរាល់ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយនេះ។ស្ថាបនិក២រូបនេះគឺ លោកសំកុសល និងលោកគង់ ដារ៉ាស្ថាបនិកក្រុមហ៊ុនដឹកជញ្ចូនជូនអ្នក។

ទាក់ទងនឹងបទពិសោធន៍ចេញរកស៊ីជាច្រើនឆ្នាំមកនេះ លោកគង់ ដារ៉ាច្រើនតែស្គាល់ថា​ជា លោកJay បានបង្ហើបប្រាប់ពីក្បួនចេញរកស៊ីដោយមិនចាំបាច់ប្រើទុនច្រើន លោកពន្យល់យ៉ាងដូច្នេះថា រកស៊ី ប្រសិនបើយើងគ្មានដើមទុនដើម្បីចាប់ផ្តើមទេ ប៉ុន្តែយើងកើតមកគឺមានជើងមានជើងដូចគ្នា មានយើងកម្លាំង ចឹងត្រូវប្រើពេលវេលាដែលយើងមានទៅវិនិយោគលើការងារ ឬអ្វីមួយផ្សេងៗដើម្បីរកលុយ​មកធ្វើជាដើមទុន។

លោកបានបន្តថា​ នេះគឺជាចំណុចតូចៗមួយដែលត្រូវសន្សំម្តងបន្តិចសន្សំត្រូវដកមួយចំណែកសន្សំជាដើមទុន ប៉ុន្តែមិនប្រាដកថាលុយដែលយើងសន្សំនេះអាចដាក់ទៅលើមុខជំនួញទាំងអស់នោះទេ តែលុយដែលយើងសន្សំគឺដាក់វិនិយោគលើខ្លួនឯង ក្នុងអំឡុងពេលដែលយើងធ្វើជំនួញ ប៉ុន្តែត្រូវចាយឲ្យតិចបំផុត ហើយឲ្យឆ្លាតបំផុត។

បន្ថែម​ពីនេះ លោកJay បានបន្តទៀតថា ទី មួយដែលត្រូវធ្វើ គឺទៅរកភ្ញៀវ ដែលព្រមប្រើប្រាស់សេវាកម្មរបស់យើង ​ជួនកាលគាត់អាចនឹងបង់សេវាកម្ម នឹងអាចឲ្យលុយយើងមុនក៏ថាបានប្រសិនបើយើងអាចធ្វើចឹងបាននេះគឺជាដើមទុន​ហើយ។ដើម្បីបានលុយជាដើមទុន យើងអាចទៅលក់សេវាកម្មយកកម្រៃមុន ឬក៏និយាយជាមួយភ្ញៀវឲ្យពួកគាត់ក៏កក់ប្រាក់មុន ដោយនិយាយពន្យល់ដល់ភ្ញៀវពីសេវាកម្មរបស់យើង។ ឧទាហរណ៍ បើមកមើលអ្នករកស៊ីតាមអនឡាញមួយចំនួនពួកគាត់ មិនបានប្រើដើមទុនតែ​ប៉ុន្តែ ពួកគាត់យករូបឬផលិតផលអ្នកដទៃមកធ្វើទុនផុសលក់រហូតទទួលបានប្រាក់ចំណេញ នេះហើយគឺជាចំណុចចាប់ផ្តើមរកដើមទុន។

បើតាមលោកសំ កុសល ជាគ្រូបង្វឹករឿងរកស៊ីជាមួយដើទុនតិចឯនេះវិញ បានមានប្រសាសន៍ដូច្នេះថា តាមការសង្កេតឃើញផ្ទាល់របស់លោក ជាទូទៅឃើញថាមានសហគ្រិនថ្មីថ្មោងជាច្រើនទាំងអ្នកទើបចេញរកស៊ី នឹងអ្នកកំពុងចង់ចេញរកស៊ីជាដើម តែងជួបបញ្ហាខ្វះខាតដើមទុន។ ហើយដំណើរដើមហេតុដែលបង្អាក់ក្តីស្រមៃពួកគាត់​គឺមានមិនឲ្យចេញរកស៊ីនោះ គឺទី១ គឺខ្វះបេះដូងជាសហគ្រិន ខ្វះភាពក្លាហ៊ាន ខ្វះអត់ធ្មត់ ទី២ខ្វះលុយ ទី៣មើលមិនឃើញឱកាស ទាំងអស់នេះហើយដែលជាឧបសគ្គធ្វើឲ្យពួកគាត់មិនហ៊ានចេញប្រឡូកជាមួយរឿងរកស៊ី ។

ជុំវិញបញ្ហាខាងលើនេះ លោកសូមបកស្រាយថា ជាទូទៅមនុស្សដែលពូកែក្នុងការរកស៊ី ដំបូងបំផុតទោះបីជាពួកគាត់គ្មាន​លុយរាប់ម៉ឺនដុល្លារក្នុងការចាប់ផ្តើមទេ ប៉ុន្តែគាត់គឺជាមនុស្សដែលយកគំនិតធ្វើជាដើមទុន។ ហើយគំនិតដែលធ្វើឲ្យយើងអាចបង្កើតលុយបានគឺមានច្រើន ដូចជាលើយូធូប ហ្វេសប៊ុកជាដើម គឺសុទ្ធតែជាប្រភពរកដើមទុន​។លោកបានសង្កត់ធ្ងន់ថា ត្រូវសន្សំគំនិតឲ្យច្រើនដូចជាជំនាញលក់ជាដើម ជាជាងការសន្សំដើមទុនពីប្រាក់ខែ៕

អត្ថបទ៖​Sreang Chandy 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES