ខណ្ឌដែលទើបបង្កើតថ្មី២នេះ កំពុងជួយដីធ្លីឲ្យកក្រើក

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង ស្រុក​ ខណ្ឌថ្មីមួយចំនួន ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល ដែលនៅរាជធានីភ្នំពេញ បង្កើតខណ្ឌថ្មីចំនួន២ គឺខណ្ឌបឹងកេងកងនៅក្នុងភូមិសាស្ត្រខណ្ឌចំកាមនបច្ចុប្បន្ន និង ខណ្ឌកំបូលនៅក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យបច្ចុប្បន្ន ដោយកាត់យកសង្កាត់មួយចំនួនពីខណ្ឌពោធិសែនជ័យ និង ខណ្ឌដង្កោ ។

តាមរយៈក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយក្នុងឆ្នាំ២០១៧បានបង្ហាញថាពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ ចំនួនប្រជាជននៅតាមទី ប្រជុំជន និង ទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។​ 

កំណើននេះនឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើនរហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥​ម៉ឺនខ្នង។

អ្វីដែលពិសេសនោះគឺខណ្ឌថ្មីចំនួនពីរគឺវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ចំណែកតម្លៃអលនទ្រព្យនៅក្នុងខណ្ឌថ្មីទាំង ២ នេះ ឡើងខ្ពស់ ជាពិសេស ខណ្ឌកំបូល ដែលស្ថិតនៅជាយក្រុងតែម្ដង។ 

ផ្ទុយពីការលើកឡើងខាងនេះ អ្នកជំនាញផ្នែកអចលនទ្រព្យមានបានអះអាងថា បើទោះជា បឹងកេងកង និងកំបូល ត្រូវបានក្លាយជាខណ្ឌក៏ដោយ តែតម្លៃដីមិនឡើងនោះទេ ព្រោះវាបានឡើងតាំងពីនៅជាសង្កាត់នោះម៉្លេះ។

ចំពោះដីដែលស្ថិតនៅតំបន់បឹងកេងកង១ អាចមានកម្រិតលើសពីបណ្រាខណ្ឌដទៃទៀតដោយសារដីដែលស្ថិតនៅតាមផ្លូវធំៗអាចនៅចន្លោះពី ៤៥០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីដែលស្ថិតនៅតាមបណ្តាផ្លូវតូចៗគិតជាមធ្យមអាចក្នុងរង្វង់ ៣៥០០-៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ដីដែលស្ថិតនៅក្នុងតំបន់បឹងកេងកង១ នៅជាប់នឹងផ្លូវមុនីវង្ស នៅទីតាំងខ្លះអាចមានតម្លៃថ្លៃរហូតដល់លើសពី៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

គួរជម្រាបផងថា ខណ្ឌកំបូលមានសក្តានុពលសម្រាប់ការដឹងជញ្ជូនមានតំបន់សេដ្ឋកិច្ចពិសេសតំបន់រោងចក្រ និងឃ្លាំងពិសេសចាប់ពីគីឡូលេខ១៥ឡើងទៅ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES