មានដីទុកចោលមួយហិចតា តើគួរធ្វើអ្វីខ្លះទើបអាចទាញលុយបាន ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីដីនោះបាន?

 

ខណៈដែលមនុស្សជាច្រើនបានទិញដីទុកចោល មានកសិករមួយរូបដែលមិនបញ្ចេញឈ្មោះ បានប្រើប្រាស់ដីមួយហិចតារបស់គាត់ឲ្យបង្កើតប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារឲ្យគាត់ជារៀងរាល់ឆ្នាំ។ កសិកររូបនេះបានច្នៃការដីដែលគេមិនចាប់អារម្មណ៍ ឲ្យក្លាយជាទៅជាចំការជីវៈចម្រុះរួមមានចំការដូង ចំការស្វាយកែវល្មៀត និងដំណាំហូបផ្លែផ្សេងៗទៀត។ ក្នុងដីមួយយហិចតានេះ មិនត្រឹមតែមានចំការគាត់ថែមទាំងមានស្រះចិញ្ចឹមត្រីដ៏ធំមួយទៀតគឺបានគាត់បានចិញ្ចឹមត្រីទីឡាព្យា និងត្រីរ៉សថែមទៀតផង។ លើសពីនេះទៀតមាន គាត់នចិញ្ចឹមទា មាន់ និងចិញ្ចឹមផ្សេងទៀត។

លោកអ្នកច្បាស់ជាច្ងល់ហើយថា តាមការរៀបរាប់ខាងលើ គឺមិនមានអ្វីប្លែកនោះទេ ហេតុអ្វីបានជាកសិករនោះអាចរកចំណូលបានដល់ទៅខ្ទង់ម៉ឺនដុល្លារ?

ជាការពិតណាស់នៅលើដីមួយហិចតា កសិកររូបនោះបានប្រមូលផលជាលក្ខណៈដំណាក់កាល ក្នុងគាត់អាចរកប្រាក់ចំណូលស្រះចិញ្ចឹមត្រីទីឡាព្យាគឺ ២ ដងក្នុងមួយឆ្នាំ។ ដោយរយៈពេល ៦ ខែគឺគាត់ប្រមូលផលម្ដង ហើយក្នុងមួយលើកគាត់ចំណេញបានប្រមាណ ៣ លានរៀល។ ដូច្នេះមានន័យថាមួយឆ្នាំគាត់អាចរកប្រាក់ចំណូលពីត្រីទីឡាព្យាបានប្រមាណ ៦ លានរៀល។

ដោយឡែកចំណូលបានពីចំការដែលដាំនៅជុំវិញមាត់ស្រះចិញ្ចឹមត្រីគឺប្រមាណ ៣ លានរៀលក្នុងមួយឆ្នាំ ហើយបូកផ្សំទាំងការការប្រមូលផលពីការចិញ្ចឹមមាន់ ទា ទៀតនោះគឺ អាចរកចំណូលបានពី ការចិញ្ចឹមត្រី មាន់ ទា និងការលក់ផ្លែដូង ចំណូលសរុបគឺជាង ជាង ៩ លានរៀល។

ទន្ទឹងនឹងនេះ ចំណូលដែលគាត់ទទួលបានច្រើនជាងគេនោះគឺបានមកចំការស្វាយកែល្មៀតរបស់គាត់ ដោយក្នុងមួយអាចរកចំណូលបាន ៧០០០ ទៅ ៨០០០ ដុល្លារពីស្វាយកែល្មៀតចំនួន ៦៥០ ដើម។ ជារួមគាត់អាចរកចំណូលបានប្រមាណជាង ១០០០០ ដុល្លារពីដីចំការមួយហិចតារបស់គាត់៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES