មិនចាញ់គ្នាទេ!សណ្ឋាគារលំដាប់ផ្កាយមានជាង១៥០ខណៈផ្សារទំនើបត្រួសៗជាង៦៥កន្លែង

កម្ពុជាកំពុងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនដែលជួយជំរុញដល់ការវិវត្តសម្រាប់ការអភិវឌ្ឍសណ្ឋាគារ និងផ្សារទំនើបដើម្បីបំពេញនូវតម្រូវការជាការទាក់ទាញនិងស្រូបទាញអ្នកទេសចរ រួមជាមួយអ្នកវិនិយោគផងដែរ។

បើនិយាយអំពីចំនួននៃការរីកចម្រើននៃសណ្ឋាគារ និងផ្សារទំនើបនៅកម្ពុជាវិញមិនចាញ់គ្នាប៉ុន្មាននោះទេ ដោយ​យោង​តាម​ការលើកឡើងរបស់ភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយនៅកម្ពុជាប្រមាណជាង១៥០កន្លែង កំពុងតែឆ្លើយតបននូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិដែលមកធ្វើដំណើរនៅកម្ពុជា។

មិនថាតែសណ្ឋាគារ ឬផ្ទះសំណាក់នោះទេគឺមានសារៈសំខាន់ណាស់សម្រាប់បំពេញនូវតម្រូវការស្នាក់នៅរបស់ភ្ញៀវជាតិ និងអន្តរជាតិដែល ជាការតម្រូវការចាំបាច់បំផុតសម្រាប់ឆ្លើយតបជាមួយនិងកំណើននៃអ្នកទេសចរនៅកម្ពុជា។

គួរជម្រាបផងដែរថា ចំនួននៃសណ្ឋាគារលំដាប់ផ្កាយ១រហូតដល់ផ្កាយ៥គឺមានចំនួនជាង១៥០កន្លែងដែលក្នុងនោះ​មាន​សណ្ឋាគារលំដាប់ផ្កាយ១ជាង២០កន្លែង, លំដាប់ផ្កាយ២ជាង១០កន្លែង, លំដាប់ផ្កាយ៣ជាង៣០កន្លែង, លំដាប់ផ្កាយ៤ជាង៤០កន្លែង និងសណ្ឋាគារលំដាប់ផ្កាយ៥មានជាង៣០កន្លែង ចំណែកចំនួនបន្ទប់វិញមានជាង ១៧៤០០បន្ទប់។

បើនិយាយពីផ្សារទំនើបវិញក៏មិនចាញ់គ្នាប៉ុន្មានទេ ដោយយោងតាមអ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia ​មានប្រសាសន៍ថា​ បច្ចុប្បន្ន​ផ្សារ​ទំនើប​ក្នុងស្រុក​មាន​ចំនួន​កើនឡើង ​និង​ខ្លះ​កំពុង​សាងសង់ ​ហើយ​ខ្លះទៀត​កំពុង​លេចចេញ​នូវ​រូបរាង ​ដែលមាន​ទាំង​ការ​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ប្រមាណ​៦៥​ផ្សារ​ទំនើប​។

ចំពោះ​ឆ្នាំ​២០១៩​នេះ​ ផ្សារ​បង្កើត​ថ្មី​មាន​ចំនួន​១០​ ដែលមាន​កំណើន​រហូត​ដល់ ​២៥%​ឯណោះ​ដោយឡែក នៅ​ឆ្នាំ​២០២០ ​យើង​ឃើញថា​ កំណើន​ផ្សារ​នឹង​កើនឡើង​ ៧០%​ទៀត ​ដូច្នេះហើយ​នេះ​ជា​បញ្ហា​បារម្ភ​ដែល​ផ្សារ​ធំៗ​មាន​ច្រើន​ប្រហែលជា ​៥ ទៅ ៦​គម្រោង​ទៀត ដល់​ឆ្នាំ​២០២១ ។

អត្ថបទ៖ទួន កែវពិសី

RELATED ARTICLES