សាកលវិទ្យាល័យល្អបំផុតទាំង៥ លើលោកដែលសិស្សានុសិស្សក្នុងឆ្នាំ២០១៩មិនគួរមើលរំលង

សិស្សានុសិស្សដែលទើបតែប្រលងជាប់ថ្នាក់ទី១២មួយចំនួនចង់បន្តការសិក្សានៅក្នុងស្រុកតែមួយចំនួនទៀតចង់ប្ដូរបរិយាកាសទៅសិក្សាបន្តនៅបរទេសដើម្បីស្វែងយល់ពីបទពីសោធន៍ថ្មីៗ យល់ដឹងបន្ថែមពីអរិយធម៍បរទេស និងអភិវឌ្ឍភាសាបន្ថែមជាដើម ប៉ុន្ពែតែមិនទាន់ទទួលបានព័ត៍ថាសាលាដែលមានគុណភាពល្អនៅឡើយ ខាងក្រោមនេះនឹងផ្ដល់ព័ត៍មានមួយចំនួនដែលទាក់ទងនឹងសាកលវិទ្យាល័យល្បីៗទាំងនោះ ៖

1.Massachusetts Institute of Technology (MIT)

សកលវិទ្យាល័យក្រៅប្រទេសមួយនេះគឺឈរលំដាប់កំពូលនៃតារាង ដែលជាសកលវិទ្យាល័យឯកជនផ្ដោតសំខាន់លើវិទ្យាសាស្រ្តនិងការស្រាវជ្រាវ ចំពោះសាលានេះមានតម្លៃសិក្សា៥៣,៧៩០ដុល្លារអាមេរិក(២០១៩-២០២០) មានទីតាំងនៅCambridgeរដ្ឋMassachusetts។

2. Stanford University

មានទីតាំងនៅក្នុងរដ្ឋCalifornia សម្រាប់តម្លៃនៃការសិក្សាគឺអាស្រ័យទៅលើជំនាញដែលអ្នកសិក្សា។គួរបញ្ជាក់ដែរថានៅក្នុងសកលនេះមានច្រើនជំនាញសម្រាប់អ្នកជ្រើសរើស​ហើយក៏ជាសាលាមួយដែលរក្សាចំណាត់ថ្នាក់របស់ខ្លួនពីរឆ្នាំជាប់គ្នាហើយសម្រាប់លេខរាងទី២នេះ។

3. Harvard University

សាកលដែលឈនៅចំណាត់ថ្នាក់លេខ៣មួយនេះ មានទីតាំងស្ថិតនៅCambridgeនៃរដ្ឋMassachusetts ដែរ។ចំពោះតម្លៃថ្នាក់បរិញ្ញាប័ត្រ៦៧០០ឯថ្នាក់ក្រោយឧត្តមតម្លៃ១៥,២៥០។

4. University of Oxford

ជាសកលមួយដែលមានភាពល្បីល្បាញ​ដែលស្ថិតនៅក្នុទឹកដីអង់គ្លេស ដែលមានតម្លៃនៃការសិក្សាអាស្រ័យលើឆ្នាំសិក្សានិងជំនាញដែលអ្នកជ្រើសរើស។

5. University of Cambridge

ថ្វីតែសកលវិទ្យាល័យមួយនេះមានការធ្លាក់ចុះចំណាត់ថ្នាក់បន្តិចមែនតែវានៅតែរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញដដែល ហើយនេះក៏ជាសាលាដែលបានបង្កើតឡើងក្នុងឆ្នាំ១២០៩ស្ថិតក្នុងលំដាប់ទីពីរនៃសាលាមានអាយុចាស់ជាងគេ​ក្នុងទឹកដីដ៏អស្ចារ្យមួយនេះ ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES