យុទ្ធសាស្រ្តសាមញ្ញៗ៥ អាចធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពទាក់ទាញ ហើយគេស្គាល់លឿនបំផុត

សម្រាប់សហគ្រិនថ្មីថ្មោង ការបង្កើតអាជីវកម្មអ្វីមួយ វាមិនមែនជារឿងពិបាកខ្លាំងនោះទេ ប៉ុន្តែបើចង់ធ្វើឱ្យអាជីវកម្មមួយមានគេស្គាល់ច្រើន និងទទួលបានជោគជ័យយូរអង្វែងនោះ ទើបជារឿងដែលពិបាកខ្លាំងបំផុត។ ដូច្នេះហើយ បានជាយើងត្រូវត្រៀមខ្លួន ក៏ដូចជារៀបចំផែនការផ្សេងៗ មុននឹងឈានដល់ការចាប់ផ្តើមអាជីវកម្ម។ ទន្ទឹមនឹងមានផែនការ យើងក៏គួរមានយុទ្ធសាស្រ្ធខាងក្រោមនេះផងដែរ៖ 

1.ដាក់ឈ្មោះអាជីវកម្មដើម្បីឲ្យគេស្គាល់

និយាយឲ្យចំទៅគឺមានតែវិធី២យ៉ាងទេដែលអាចធ្វើឲ្យអាជីវកម្មយើងដើរទៅមុខរួចនិងអាចរស់បាននៅលើទីផ្សារ គឺធ្វើឲ្យអាជីវកម្មក្លាយជាយីហោឬជាអាជីវកម្មបែបទំនិញ។​ ដូចនេះដើម្បីឲ្យឈ្មោះយីហោរឬឈ្មោះទំនិញយើងមានភាពទាក់ទាញយើងគួរតែដាក់ឈ្មោះយីហោយើងឲ្យមានភាពទាក់ទាញនិងសមទៅនឹងប្រភេទអាជីវកម្មរបស់យើង។

2.ផ្ដោតទៅលើ Logo

Logoគឺជាស្លាកសញ្ញាដែលគេអាចមើលឃើញខ្លាំងបំផុតនៅក្នុងអាជីវកម្ម ហើយវាក៏ជាស្លាកសញ្ញាដែលភ្ញៀវអាចចងចាំនិងនឹកឃើញផងដែរ ដូចច្នេះLogoរបស់យើងគឺសំខាន់បំផុតក្នុងអាជីវកម្ម គេបាននិយាយថាភ្ញៀវអាចនិងភ្លេចឈ្មោះរបស់់អាជីវកម្មប៉ុន្តែគេមិនដែលភ្លេចរូបរាងរបស់Logoនោះទេ។

ដូច្នេះហើយបានជាLogoនៅក្នុងអាជីវកម្មនីមួយៗត្រូវបានគេDesignដោយយកចិត្តទុកដាក់បំផុត ដែលក្រុមហ៊ុនធំៗនីមួយហ៊ានចំណាយលុយរាបលានដុល្លាដើម្បីផលិតLogoរបស់ខ្លួននីមួយៗដោយមិនមានការស្ទាក់ស្ទើរឡើយ។

3.ស្វែងរកអតិថិជនគោលដៅរបស់យើង

ជាទូទៅយើងគួរតែយល់ដឹងពីអតិថិជនរបស់យើងសិនមុននឹងយើងចាប់ផ្ដើមរៀបចំយុទ្ធសាស្រ្ដទីផ្សារនិងការទំនាក់ទំនងរបស់យើង។ ជាទូទៅគួរតែសិក្សាជាមុនសិនថាអតិថិជនគោលដៅរបស់យើងនៅកន្លែងណា គេចូលចិត្តអ្វី​។ល។ យើងអាចយល់ដឹងច្បាស់ជាងនេះអំពីអតិថិជនរបស់យើងដោយយើងអាចធ្វើការស្រង់មតិពីអតិថិជនរបស់យើងដើម្បីយកមកធ្វើការសិក្សាថាតើអតិថិជនយើងមានអត្តចរិតដូចម្ដេចនិងមានចំណង់ចំណូលចិត្តបែបណា ដើម្បីឲ្យយើងមានការយល់ដឹកកាន់តែច្បាស់ពីអតិថិជនថាតើគេជាមនុស្សបែបណាហើយគេចង់បានអ្វីឲ្យពិតប្រាកដ។

4.ការផ្សាយពាណិជ្ជកម្ម

គោលបំណងក្នុងការផ្សាយពាណិជ្ជកម្មនេះគឺដើម្បីបង្កើតការយល់ដឹងអំពីផលិតផលរបស់យើងទៅកាន់ទស្សនៈរបស់អតិថិជនរបស់យើង។​ ការផ្សាយពាណិជ្ជកម្មដោយប្រើការសរសេរដោយយក់ចិត្តទុកដាក់និងមានការរចនាច្បាស់លាស់អាចបង្កើនភាពទាក់ទាញដល់អតិថិជនរបស់យើង ដែលវាអាចជួយឲ្យពាណិជ្ជកម្មរបស់យើងមានភាពទាក់ទាញខ្លាំងជាងមុន។ យើងអាចផ្សាយពាណិជ្ជកម្មបាន​ច្រើនរបៀបដូចជាការផ្សាយតាមទូរទស្សន៏, ក្រដាសពាណិជ្ចកម្ម, វិទ្យុ និង តាមបណ្ដាញសង្គម ដោយសព្វថ្ងៃបណ្ដាញសង្គមគឺមានសក្ដានុពលខ្លាំងក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលវាអាចជួយផ្សព្វផ្សាយព័ត៌មានរបស់យើងទៅកាន់អតិថិជនគោលដៅរបស់យើង។

5.ការអនុវត្ត, ភាពច្នៃប្រឌិត, និង Feedbackពីអតិថិជន

នៅពេលដែលយើងបានយល់ដឹងពីគន្លឹះត្រួសៗខាងលើរួចយើងគួរអនុវត្តដើម្បីរកលទ្ធផលនៅក្នុងអាជីវកម្មរបស់យើងដើម្បី​ឲ្យដឹងថាតើអាជីវកម្មរបស់យើងគួរតែផ្លាស់ប្ដូដោយរបៀណាឲ្យស្របទៅតាមfeedbackរបស់អតិថិជនដោយប្រើប្រាស់ភាពច្នៃប្រឌិតរបស់យើងយកមកអនុវត្ត។ វាអាចនឹងមានភាពងាយស្រួលបើសិនជាយើងយល់ដឹងច្បាស់ពីផលិតផលនិងអតិថិជនរបស់យើង ដោយសារតែយើងដឹងច្បាស់ពីតម្រូវការរបស់អតិថិជនយើងដើម្បីយល់ស្របតាមនូវអ្វីដែលគេចង់បាន ៕

អត្ថបទដោយ៖ តុង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES