អ្នកជំនាញហេតុផល៣យ៉ាងដែលអ្នកគួររកស៊ីដោយគិតឲ្យធំចាប់ផ្តើមពីតូច

នៅក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន​ ជាលក្លណ:ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំក្តី ប៉ុន្តែទោះជាមានដើមទុនគ្រប់គ្រាន់សម្រាប់ដំណើរការក៏ដោយ ពោលគឺបើខ្វះការគិតឲ្យគ្រប់ជ្រុងជ្រោយ អាជីវកម្មនោះនៅតែលំបាកនឹងទទួលបានជោគជ័យណាស់។ម៉្យាងវិញទៀត ធ្វើអ្វីក៏ដោយត្រូវចាប់ផ្តើមពីតូចទៅធំ​ដែរ។ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលលោកអ្នកគួរចាំបាច់ត្រូវចាប់ផ្តើមអាជីវកម្មតាមបែបធំ​​ និងចាប់ផ្តើមពីតូចទៅ។

១. រកស៊ីដំបូងកុំប្រញាប់ចង់មាន៖

បើតាមលោក សំកុសល ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Business Cambodia និងជាគ្រូបង្វឹកជំនាញក្នុងការចាប់ផ្តើមអាជីវកម្មផងនោះ បានឲ្យដឹងថា រកស៊ីដំបូងកុំប្រញាប់ចង់មាន ឬចង់ជោគជ័យធំ ត្រូវដើរពីតូចទៅសន្សឹមៗ ​ហើយត្រូវចំណាយពេលរៀនដើរឲ្យបានច្រើនសិន​ មុននឹងចង់រៀនរត់ ។មូលហេតុធំទីមួយនោះគឺថា ពេលរកស៊ីដំបូងនរណាក៏ងាយនឹងធ្វើខុសដែរ ដូចនេះ ការចាប់ផ្តើមពីតូចទៅ បើខុស ឬបរាជ័យក៏នឹងទ្រង់ទ្រាយតូចដែរ  ពោលគឺ ងាយដួល ហើយក៏ងាយក្រោកឡើងវិញ។ CEO រូបនេះបានផ្តល់ជាអនុសាសន៍ថា” គិតឲ្យធំ ហើយរៀនចាប់ផ្តើមពីតូចទៅជាផ្លូវល្អ ណាស់ ដែលយុវជនខ្មែរគួរដើរតាមផ្លូវនេះជៀសវាងបើកបិទៗ”។

២. ចាក់គ្រឹះ អាជីវកម្មឲ្យមាំ ត្រូវចាប់ផ្តើមពីតូច៖

លោក ហែម ហេម៉ា អគ្គនាយកក្រុមហ៊ុន យក្សាបោកអ៊ុត បានឲ្យលើកឡើងថា មូលហេតុដែលលោកអ្នករកស៊ីត្រូវគិតឲ្យធំ ចាប់ផ្តើមពីតូចព្រោះ ដើម្បីឲ្យលោកអ្នកស្វែងយល់គ្រឹះអាជីវកម្ម និងស្វែងយល់ពីផលប៉ះពាល់អ្វីខ្លះ ដែលកើតមានចំពោះអាជីវកម្ម នោះ។ មិនតែប៉ុណ្ណោះ ការអនុវត្តន៍ធ្វើពីតូច នឹងជួយឲ្យលោកអ្នកអាចរៀនសូត្រពីរូបមន្តក្នុងការចាក់គ្រឹះដដែលៗ ឲ្យមាំ និងឈានទៅដល់ការពង្រីកអាជីវកម្មមួយជំហ៊ានទៅមួយជំហ៊ាន។ 

៣.សំលៀងចិត្ត និងគំនិតឲ្យធំជាមុន៖

លោក​ឌិន ​សុមេធារិទ្ធ ធ្លាប់បានប្រាប់ពាណិជ្ច:កម្ពុជាថា “គេអាចរកវិធីឡើងឋានព្រះច័ន្ទបាន ចុះយើងគ្រាន់តែរកស៊ីសោះ ហេតុអ្វីធ្វើវាមិនបាន”។ គំនិតនេះហើយតែងតែដាស់អារម្មណ៍របស់លោក ឲ្យក្លាយជាអ្នកមានទឹកចិត្ត និងការគិតកាន់តែធំ។

ស្រដៀងគ្នានេះដែរ លោកJack Ma មហាសេដ្ឋីមាឌល្អិតចិត្តធំ នៅអាស៊ីធ្លាប់បាននិយាយថា”​ រកស៊ីត្រូវមានមហិច្ឆតាឲ្យធំ និងត្រូវមានក្តីសុបិនឲ្យធំ “។បើតាមលោក Steve Jobs អតីតសហស្ថាបនិកក្រុមហ៊ុន​ Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយទូទាំងសកលលោកបាននិយាយថា “ចាប់ផ្តើមពីតូច​ ត្រូវគិតឲ្យធំ កុំខ្វល់អ្វីច្រើនពេកក្នុងពេលតែមួយ គឺត្រូវគិតពីអ្វីដែលសាមញ្ញច្រើនដង មុននឹងឈានដល់ការគិតអ្វីដែលស្មុគស្មាញ ហើយកុំគិតសម្រាប់តែថ្ងែស្អែក ត្រូវគិតពីអនាគតផង”៕

អត្ថបទ៖Sreang Chandy 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES