ខេត្តសំខាន់ៗទាំង៣ ដែលកំពុងទាញអ្នកវិនិយោគយ៉ាងសន្ធឹក

បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងវិវត្តខ្លួនយ៉ាងខ្លាំងក្លា ដែលគម្រោងបុរីឬផ្ទះល្វែង អគារពាណិជ្ជកម្ម  គម្រោងដីឡូត និងគម្រោងសាងសង់ជាច្រើនបានលេចឡើងនូវតំបន់អភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា

ចំពោះវិស័យដីឡូត៍វិញត្រូវបានវាកលុកក្នុងខេត្តជាច្រើនដែលធ្វើឲ្យតម្លៃដីកាន់តែឡើងថ្លៃនៅ ខេត្តមួយចំនួន ដោយសារតែតម្រូវការដីសម្រាប់អាជីវកម្ម សំណង់លំនៅដ្ឋាន ដីសម្រាប់អភិវឌ្ឍន៍មានការកើនឡើង។

តើខេត្តណាខ្លះដែលមានសក្កានុពលដីឡូត៍ខ្លាំងក្លានៅកម្ពុជា?

ខេត្តដែលមានសក្កានុពលនៅកម្ពុជាដែលទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគគឺ

ខេត្តត្បូងឃ្មុំ៖ ជាខេត្តទើបបង្កើតថ្មីៗ ដូច្នេះហើយតម្រូវការហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ សាលារៀនមន្ទីរពេទ្យ ផ្សារទំនើប សាកលវិទ្យាល័យជាដើម ជាការឆ្លើយតបទៅនិងតម្រូវការដីឡូត៍ សម្រាប់អ្នកវិនិយោគថ្មីៗ ក្នុងការរកស៊ី និងធ្វើលំនៅឋាន ឬទុកចំណេញ ដែលធ្វើឲ្យគម្រោងដីឡូត៍មានការទាក់ទាញខ្លាំងពីសំណាក់អតិថិជន

ក្រុងបាវិត៖ វិស័យអចនព្រទ្យនៅក្រុងបាវិត ខេត្តស្វាយរៀង មានការរីកចម្រើនខ្លាំង នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ ដោយមានអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ី បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ សហគ្រាស កាស៊ីណូ អាគារខ្ពស់ៗ សំណង់អាគារជាច្រើន និងទីក្រុងរណបបាវិត បានធ្វើឲ្យតំបន់ដីឡូត៍ ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងក្រុងមួយនេះ

ខេត្តកណ្ដាល៖ ថ្មីៗនេះឃុំចំនួន៤ត្រូវបានកាត់ចូលក្រុងដែលធ្វើឲ្យតម្លៃដីមានការកើនឡើង និងមានគម្រោងធំៗជាច្រើននៅខេត្តកណ្ដាល ដែលរួមផ្សំជាមួយនិងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្លាម ធ្វើឱ្យតម្លៃដីធ្លីនៅទីនោះមានការកើនឡើង​ទ្វេដង និងធ្វើឲ្យដីឡូត៍នៅតំបន់ជាយក្រុងមានសន្ទុះកាន់តែខ្លាំង។

អត្ថបទ៖ ទួន កែវពិសី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES