ក្រសួងនឹងចំណាយថវិកាជាង ៤៥ លានដុល្លារដើម្បីសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២

នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ នេះមានពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយនិង​ក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd។

​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ​បានឲ្យដឹងថា គម្រោង​នេះ​ត្រូវ​បែង​ចែកជា​៣​កំណាត់ដែលរួមមាន៖

១. ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​កួរស្រូវ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ដោយ​ពង្រីក​ទៅជា​៤​គន្លង ទទឹង​១៥​ម៉ែត្រ​សម្រាប់​តំបន់​​ប្រជុំជន និង​២០,៥​ម៉ែត្រ​នៅក្រៅ​ទីប្រជុំជន​។

​២. ចាប់ពី​រង្វង់​មូល​​កួរស្រូវ ដល់រ​ង្វ​ង​មូល​អូរ​ចំបក់​ជិត​ទី​រួម​ខេត្តតាកែវ ប្រវែង ៥៣,៨​គីឡូម៉ែត្រ​ កំណាត់​ផ្លូវ​នេះ​មាន​២​គន្លង និង​ទទឹង​១៣​ម៉ែត្រ​។ 

៣. ផ្លូវជាតិ​លេខ​២២ ចាប់ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម​ប្រវែង​ជាង​៩​គីឡូម៉ែត្រ​។ ដោយសរុប​ប្រវែង​ផ្លូវ​នៃ​គម្រោង​នេះ​គឺ​សរុប ៧២​គីឡូម៉ែត្រ​។​

សូមជម្រាប់ថា ការសាងសង់នេះគឺ​ទទួល​កម្ចី​ពី​ភាគី​កូរ៉េ ដែល​គ្រោង​នឹង​ចំណាយ ៤៥,៧​លាន​ដុល្លារ ដោយ​មិនទាន់​គិត​ប្រាក់​បម្រុង ៨​លាន​ដុល្លារ​។ ហើយផ្លូវនេះ នឹងត្រូវ​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ និង​ប្រើ​រយៈពេល​៣០​ខែ​ដើម្បី​បញ្ចប់​៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES