ក្រសួងសុខាភិបាលប្រកាសមិនឲ្យប្រជាពលរដ្ឋទិញអាកុលតាមប្រព័ន្ឋអនឡាញ ដោយសារតែ

ការពីពេលថ្មីៗកន្លងទៅនេះយើងសង្កេតឃើញថាមានការចុះចាប់នៅអាកុលក្លែងក្លាយជាច្រើនដែលមិនមានគុណភាព ហើយថែមទាំងប៉ះពាល់សុខភាពទៀតផង ជាពិសេសអាកុលដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរ និងមន្រ្តីសុខាភិបាល ។ 

បើយោងទៅតាមក្រសួងព័ត៌មានដែលបានចុះផ្សាយការពីថ្ងៃទី ២៥ មីនា នេះបានឱ្យដឹងថា ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រកាសប្រាប់ឲ្យប្រជាពលរដ្ឋកុំទិញអាកុលតាម​​ប្រព័ន្ឋអន​​ឡាញ បន្ទាប់ពីផលិផលមួយចំនួនគឺជាផលិផលក្លែងក្លាយប្រើប្រាស់​​ទៅគ្មានគុណភាព​​និងប៉ះពាល់ដល់សុខភាព ។

លោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារបរិក្ខាពេទ្យ និងគ្រឿងសំអាង បានមានប្រសាសន៍ថា រាល់ផលិតផលដែលដាក់លក់សម្រាប់សម្លាប់មេរោគកូវីដ១៩ ដែលផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម ឬគណនីណាមួយនោះ គឺជាផលិតផលក្លែងក្លាយ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរនិងមន្រ្តីសុខាភិបាលនោះទេ ។

លោកបានបញ្ជាក់ថា ការប្រកាសឲ្យប្រជាពលរដ្ឋកុំទិញទឹកអាកុល ដែលដាក់លក់នៅលើបណ្តាញសង្គមនេះ ស្របពេលដែលមានបុគ្គលមួយចំនួនបានឈ្លាតឱកាស និងកេងចំណេញ ដើម្បីលក់ទឹកអាល់កុលជូនប្រជាពលរដ្ឋដែលគ្មានគុណភាព និងប៉ះពាល់ដល់សុខភាព ។

លោកគ្រាន់តែផ្តាំផ្ញើរថាឲ្យទិញអាកុលពីឱសថស្ថានស្របច្បាប់ហើយទាមទាររកមើលថ្ងៃខែផលិត និងផុតការបរិច្ឆេតការប្រើប្រាស់លេខបញ្ជីការរបស់គេឲ្យបានត្រឹមត្រូវ ជាមុខសញ្ញាមួយទទួលបានផលល្អ១០០ភាគរយ ។ បើកាលណាមានករណីអត់ វានឹងប្រឈមខ្លាំងហើយសូមកុំទិញយកមកប្រើប្រាស់ ហើយតាមប្រព័ន្ឋអនឡាញភាគច្រើនជាផលិតផលខុសច្បាប់ បើមិនដឹងមានប្រភពមកពីណាសូមបងប្អូនកុំប្រើប្រាស់ឱ្យសោះចាំឲ្យច្បាស់ ។

លោកបានអះអាងថា ទឹកអាល់កុលដែលប្រើប្រាស់សម្រាប់សម្លាប់មេរោគមានគុណភាព គឺមានការជាល្បាយដែលមានសារធាតុអេតាណុលជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ពិសេសសារធាតុមេតាណុល ចំពោះសារធាតុមេតាណុល មិនត្រូវបានប្រើប្រាស់សម្រាប់សម្លាប់មេរោគទេ ដែលសារសារធាតុនេះមានមុខងារសំលាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្ដាលឲ្យពុល និងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក្នុងករណីប្រើប្រាស់សារធាតុមិនបានត្រឹមត្រូវ ៕

អត្ថបទដោយ ៖ មិត្ត គន្ធា 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES