ក្រសួងស្នើឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នពីបញ្ហាអាកាសធាតុនៅរយៈពេល ៧ ខាងមុខនេះ

នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩​ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុ ឲ្យដឹងថា ចាប់ពីថ្ងៃទី ២៦ ខែមិថុនា រហូតដល់ថ្ងៃទី ២ ខែកក្ដដា ឆ្នាំ២០១៩   កម្ពុជានឹងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ខណៈដែលខ្យល់មួសុងនិរតី  នៅតែបង្កើនឥទ្ធិពល ដែលជាហេតុធ្វើឲ្យ ខេត្ដមួយចំនួនជាប់មាត់សមុទ្រមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបរិមាណពីបង្គួរទៅច្រើន គួបផ្សំជាមួយនឹងខ្យល់បោកបក់ខ្លាំង និងរលកសមុទ្យខ្ពស់ៗផងដែរ។

ដោយសារឥទ្ធិពលហ្វីនធ្វើឲ្យបណ្ដា​រាជធានី និងខេត្ដមួយចំនួនទៀតដូចជា រាជធានីភ្នំពេញ ខេត្ដតាកែវ, កំពង់ស្ពឺ, កណ្ដាល និងកំពត ភ្លៀងក៏អាចធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម។

ចំពោះខេត្ដនៅជាប់ព្រំដែនវៀតណាម និងភាគពាយព្យខាងជើង និងឥសាន អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម ទៅបង្គួរ ហើយកន្លែងខ្លះក៏អាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

ទន្ទឹមនឹងនេះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ក៏នៅតែបន្ដកើតមានផងដែរ។ ហើយក្រសួងក៏បានអំពាវនាវឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នលើបញ្ហានេះ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ដើម្បីបញ្ជៀសនូវគ្រោះថា្នក់ផ្សេងៗដែលអាចកើតមានជាយក្សថាហេតុ៕

USNews Logo

RELATED ARTICLES