ពណ៌ហុងស៊ុយទាំង៥ ដែលអ្នកគួរលាបនៅក្នុងផ្ទះ ដើម្បីនាំលុយហូរហែរ

ពាក្យចាស់ខ្មែរយើងបានពោលថា “បើមិនជឿ កុំប្រមាថ “ ជាឃ្លាមួយដេលបានដាស់តឿន ដាស់អារម្មណ៍​របស់កូនខ្មែរទាំងអស់ ថា មុននឹងធ្វើអ្វីមួយត្រូវគិតឲ្យបានល្អិតល្អន់ជាមុន កុំមើលងាយរឿងកំប៉ិកកំប៉ុក ព្រោះថា លើលោកនេះរឿង​មិនអាចទៅរួចមានច្រើនណាស់។

ជាក់ស្តែង ​ការជ្រើសរើស​ពណ៌​លម្អ​ផ្ទះ​ត្រូវ​តាម​ក្បួនខ្នាត​ និងជ្រើសរើសពណ៌ហុងស៊ុយ នឹងធ្វើ​ឱ្យ​គ្រប់គ្នា​រស់នៅក្នុង​ផ្ទះ​មានសំណាង និង​មាន​លុយហូរចូលឥតឈប់ឈរ ​ ដែលហុងស៊ុយទាំងនោះមានគ្រប់ទី​កន្លែងទាំងអស់នៅក្នុងផ្ទះរបស់អ្នក។ ខាងក្រោមនេះ Business Cambodia នឹងបង្ហាញពណ៌ទាំង៥ ដែលជាពណ៌ ហ៊ុង ស៊ុយ និងពណ៌ទាំងនោះត្រូវដាក់នៅកន្លែងណា។ 

. ពណ៌​ស​
​    ​ពណ៌​ស​ជា​ពណ៌​ហុងស៊ុយវាតំណាងឲ្យភាពបរិសុទ្ធ និងសេចក្ដីល្អ ពណ៌នេះបង្ហាញពីភាពគ្មានមន្ទិល និងជ្រះថ្លា លើសពីនេះទៅទៀតនោះ វាបញ្ជាក់ពីការយកចិត្តទុកដាក់ ថែរក្សា សេចក្ដីក្លាហាន ភាពកក់ក្ដៅ ក្តីសង្ឃឹមជាវិជ្ជមាន និងការចាប់ផ្ដើមសារជាថ្មី។ ពណ៌​នេះ​គួរប្រើ​សម្រាប់​ជញ្ជាំង​ផ្ទះ និង​ពិ​ដាន​ក្នុង​បន្ទប់​គេង​។

​​២. ពណ៌​លឿង​

វាតំណាងឲ្យភាពរីករាយ សេចក្ដីសុខ ភាពវៃឆ្លាត និងប្រាជ្ញា។ ម្យ៉ាងពណ៌នេះអាចតំណាងឲ្យមាស ​តំណាងឱ្យ​ថាមពលព្រះអាទិត្យ​សម្រាប់​ប្រើ​នៅផ្ទះ​បាយ បន្ទប់ទទួលភ្ញៀវ និង​បន្ទប់ទឹក​ ដេលវាអាចជួយជម្រុញឲ្យអ្នកមានអារម្មណ៍មូល និងមានគំនិតថ្មី។ពណ៌នេះសាកសម ​ប្រើ​នៅផ្ទះ​បាយ បន្ទប់ទទួលភ្ញៀវ និង​បន្ទប់ទឹក​។​    ​

​៣. ពណ៌​បៃតង​

ពណ៌បៃតង ជាពណ៌ធម្មជាតិ តំណាងឲ្យជីវិត និងជីវជាតិ។ វាក៏តំណាងឲ្យសេចក្ដីទៀងត្រង់ មិនលំអៀង និងវិនិច្ឆ័យ។ ម្យ៉ាង ទៀតពណ៌បៃតងគឺជាពណ៌នៃភាពរុងរឿង និងសម្បូរដោយផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ។ វាត្រូវបានគេជឿថាជាពណ៌ ដែលអាចព្យាបាលភ្នែក។ ដូចនេះ ពណ៌​នេះ​អាច​ប្រើ​បាន​គ្រប់កន្លែង​នៃផ្ទះរបស់អ្នក។

​​៤. ពណ៌​ទឹកក្រូច​

ពណ៌​ទឹកក្រូច​ វាបង្ហាញពីគំនិតល្អិតល្អន់ កម្លាំងចិត្ត និងសេចក្ដីអំណត់ព្យាយាម។ វាជាពណ៌តំណាងនៃពន្លឺស្រទន់របស់ព្រះអាទិត្យពេល ព្រឹកព្រលឹម ប្រៀបបានទៅនឹងការចាប់ផ្ដើមថ្មី គំនិតថ្មី និងសេរីភាព។ បន្ថែមពីនេះទៅទៀតនោះ ពណ៌នេះដាស់អារម្មណ៍របស់អ្នកឲ្យកាន់តែមានចំណង់ចង់បរិភោគ អាហារ។
​ពណ៌​នេះ​តំណាងឱ្យ​ការចុះ​សម្រុង​ក្នុងសង្គម​ប្រកបដោយ​ភាព​វិជ្ជមាន និង​មេត្តាធម៌​។ ពណ៌​នេះ​គួរប្រើ​សម្រាប់​សា​ឡុង ចង្ក្រាន​បាយ និង​បន្ទប់​គេង​។​

​៥. ពណ៌​ផ្កាឈូក​

ពណ៌ផ្កាឈូកគឺជាពណ៌ដែលបញ្ជាក់ពីសេចក្ដីស្រលាញ់ និងស្នេហាគ្មានលក្ខខណ្ឌ។ ក្នុងនិយមន័យស្នេហាពណ៌ផ្កាឈូកគេប្រៀបបាននឹងប្រយោគមួយថា “ខ្ញុំនឹងមិនភ្លេចអ្នកជារៀងរហូត។ ម្យ៉ាងទៀតវាតំណាងឲ្យការទទួលយកនូវសេចក្ដី ស្នេហា និងគោរពចំពោះគ្នា។ តាមចិត្តវិទ្យាពណ៌នេះតំណាងឲ្យសេចក្ដីសង្ឃឹម អារម្មណ៍ជ្រះថ្លា និងអ្វីៗគ្រប់យ៉ាងគឺ ពណ៌​នេះ​គួរប្រើ​សម្រាប់​បន្ទប់​គេង និង​បន្ទប់​បោកគក់​ខោអាវ​។

​    ​អនុវត្តតាម​ពណ៌​ទាំងនេះ​ត្រូវចំ​កន្លែង វា​នឹង​ជួយ​នាំមក​នូវ​ហុងស៊ុយ​សំណាង និង​លុយកាក់​ចូល​ផ្ទះ​។ លោកអ្នក​បាន​ប្រើប្រាស់​ត្រូវ​ពណ៌​តាម​ទីកន្លែង​ផ្សេងៗ​ក្នុងផ្ទះ​ហើយ​ឬ​នៅ​? បើ​មិនទាន់​ធ្វើ​បានទេ សូម​សាកល្បង​កែលម្អ​ពណ៌​សា​ឡើងវិញ ហើយ​ចាំ​មើលថា​តើ​ហុងស៊ុយ​របស់លោក​អ្នកនឹង​ប្រែ​ទៅជា​ល្អ​កម្រិតណា​៕

 

USNews Logo

RELATED ARTICLES