តើគួរទិញមាសក្នុងតម្លៃណាសម្រាប់សប្តាហ៍នេះ? តើសន្ទុះនៃតម្លៃមាសនឹងបន្តឡើងខ្លាំងឬយ៉ាងណា?

យោងទៅតាមការវិភាគនិងតាមដានព័ត៌មាននៃបណ្តាប្រទេសមហាអំណាច​សេដ្ឋកិច្ចធំៗជាច្រើន​យើងសង្កេត​​ឃើញថា ខណៈពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម និង​ភាពតានតឹង​នៃ​សេដ្ឋកិច្ច​​កំពុង​តែ​អូសបន្លាយ ប្រទេសធំៗចំនួន​ពីររួមមាន​ប្រទេស​ចិន និង​ប្រទេស​រុស្សីបានកំពុងតែបន្តប្រមូលទិញមាសជាលក្ខណៈទ្រង់ទ្រាយ​ធំ។​

ស្របពេលជាមួយគ្នានេះដែរ ប្រាក់​ដុល្លារនៃសហរដ្ឋអាមេរិកហាក់មានការធ្លាក់ចុះនូវ​តម្លៃរបស់​ខ្លួនជាបន្តបន្ទាប់ ក្រោយ​ពេល​ដែល​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ធនាគារ​កណ្ដាល​នៃ​សហរដ្ឋអាមេរិក ដែលស្ដី​ពី​ការកាត់បន្ថយអាត្រាការប្រាក់កាលពីចុងខែកក្កដានេះ។ ​

សម្រាប់ថ្ងៃនេះ វិនិយោគិន​គួរ​ទិញមាសក្នុងតម្លៃ ១,៥១០.០០ដុល្លារដោយកំណត់ប្រាក់ចំណេញក្នុង​តម្លៃ​ ១,៥២៥.០០ដុល្លារ​ព្រមទាំងកំណត់ការ​ខាត​បង់​ក្នុងតម្លៃ ១,៥០០.០០ដុល្លារ។

ចំណុច​កណ្ដាល (Pivot Point)៖ ១,៥០៦.៣៣

ខ្សែ​របាំង​ទី១៖ ១,៥២៥.២៧         ខ្សែទម្រទី១៖ ១,៤៩២.៩៩

ខ្សែរបាំងទី២៖ ១,៥៣៨.៦១         ខ្សែទម្រទី២៖ ១,៤៧៤.០៥

ខ្សែរបាំងទី៣៖ ១,៥៥៧.៥៥         ខ្សែទម្រទី៣៖ ១,៤៦០.៧១

វិភាគដោយ៖ លោក ឡុង​ សំណាង
ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​

 

គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd. 

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ​៖​

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​បាន​ខិតខំ​ប្រឹងប្រែង​ធានា​ភាព​សុ​ក្រិត្យ​និង​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ដោយហេតុថា​ទី​ផ្សារ​អាច​មាន​ការផ្លាស់ប្តូរ​គ្រប់ពេល​វេលា​ ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់យើង​មិន​ធានា​នូវ​ភាព​ពេញលេញ​និង​ភាព​សុ​ក្រិត្យ​ឡើយ​។​ព័ត៌មាន​នេះ​គឺ​សម្រាប់​តែ​ជា​ឯកសារ​យោង​តែប៉ុណ្ណោះ​។​ ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​​​យក​ព័ត៌មាន​ស្តីពី​ការ​ជួញ​ដូរ​រូបិយប័ណ្ណ​បរទេស​ ​លោហៈ​ធាតុ​មាន​តម្លៃ​ ​និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​ក្នុងនាម​ជា​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​ដើម្បី​ផ្តល់​ជា​តម្លៃ​ទី​ផ្សារ​ ​ការ​ ​ផ្តល់​យោបល់​ ​ការស្ទង់មតិ​ ​និង​ការ​ទាក់ទាញ​វិនិយោគ​ឡើយ​។​ ​អតិ​ថិ​ជន​ត្រូវ​យល់​ដឹង​អំពី​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​ភាព​ប្រែប្រួល​នៃ​ទី​ផ្សារ​វិនិយោគ​ ​និង​ហា​និ​ភ័យ​នៃ​ការ​បាត់បង់​អាច​មាន​ទំហំ​ធំ​។​ ​អតិ​ថិ​ជន​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​គោលបំណង​វិនិយោគ​ដើម្បី​សម្រេច​ទិសដៅ​វិនិយោគ​ ​និង​ជ្រើសរើស​ប្រភេទ​ផលិតផល​វិនិយោគ​ដែល​សមស្រប​បំផុត​សម្រាប់​ការយល់​ដឹង​របស់​ខ្លួន​។​

USNews Logo
Online

RELATED ARTICLES