រដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យបណ្តោយផ្លូវជាតិលេខ៤ ពោរពេញទៅដោយរោងចក្រឧស្សាហកម្ម

បណ្តោយផ្លូវជាតិលេខ៤បានក្លាយជាគោលដៅពិសេសសម្រាប់ការសាងសង់រោងចក្រឧស្សាហកម្ម បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសស្នើឲ្យ រោងចក្រសហគ្រាស ទាំងអស់ដែលនៅក្នុងក្រុង​រើចេញ​ទាំងអស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឲ្យតំបន់តាម បណ្តោយ ផ្លូវជាតិលេខ៤ពោរពេញទៅដោយរោងចក្រឧស្សាហកម្មនានា ដើម្បីបំរើដល់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ​ទាំងពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងជំរុញបង្កើតតំបន់ឧស្សាហកម្មជាច្រើន ជាពិសេស តាមបណ្តោយផ្លូវជាតិលេខ៤។

តាមការបញ្ជាក់របស់សម្តេច ខេត្តព្រះសីហនុមានតំបន់ឧស្សាហកម្មរហូតទៅដល់ ៩ ទីតាំង ដែលក្នុងនោះ ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំងទៀត​កំពុងត្រៀម​ដាក់​ឲ្យដំណើរការផងដែរ។ការផ្ដោតលើការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះ គឺដើម្បីធ្វើយ៉ាងណាជំរុញឲ្យខេត្តព្រះសីហនុ​ក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុ​បំណង​តាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា។

ក្នុងនោះ ផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីពេលថ្មីនេះ ដែលជាគម្រោងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា សាង​សង់​ឡើងដោយប្រើប្រាស់ថវិកាប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការក្នុងឆ្នាំ ឆ្នាំ២០២៣ ខាងមុខនេះ។ 

ក្រៅពីនេះ ផ្លូវជាតិលេខ៤ ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញក្នុងឆ្នាំ២០១៩នេះ ក្រោយពីរដ្ឋាភិបាលទទួលបានកម្ចីឥណទាន​សម្បទានពីធនាគារពិភពលោកចំនួន​១១០លានដុល្លារ រួចមក។ បន្ថែមពីលើសក្តានុពលទាំងនេះ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ជាពិសេស ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុងការ​សម្រេចគោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥ )របស់រដ្ឋាភិបាល ក្នុងការធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង ត្រៀម​ខ្លួន​ដើម្បី​អនុវត្ត​ចក្ខុវិស័យ​ឧស្សាហកម្ម ៤.០។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES