ព្រះសង្ឃនៅវត្តពោធិវ័នយកចង្ហាន់ចែកជនអត់ឃ្លាន ប្រសើរជាងខ្ជះខ្ជាយម្ហូបអាហារឥតប្រយោជន៍

រដូវបុណ្យភ្ជុំបិណ្ឌបានឈានមកដល់ទៀតហើយ រីឯប្រជាពលរដ្ឋកម្ពុជាក៏បាននាំយកនូវចង្ហាន់ដែលមានទាំង បាយ សម្ល នំ បង្អែមផ្សេងៗជាច្រើនដើម្បីទៅប្រគេនព្រះសង្ឃតាមវត្តអារាមនានា ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិកាទាំងប្រាំពីរសណ្ដានរបស់ខ្លួន។ ប៉ុន្តែក៏មានមតិមួយចំនួនសម្ដែងការមិនពេញចិត្តផងដែរចំពោះការខ្ជះខ្ជាយធនធាននៅតាមបណ្ដាវត្តមួយចំនួនដែលមានដូចជា ម្ហូបអាហារ ចំណីចំណុកជាច្រើនដែលឆាន់មិនអស់ត្រូវបោះចោលឬទុករហូតដល់ផ្អូមខូចជាដើម។ 

ដោយឡែក ក្រុមព្រះសង្ឃដែលគង់នៅវត្តពោធិវ័នបានធ្វើរឿងដ៏គួរឱ្យសរសើរមួយគឺ ជំនួសឱ្យការដែលយកអាហារដែលមានច្រើនលើសលប់ឆាន់មិនអស់ហើយបោះចោល ព្រះអង្គក៏សម្រេចចិត្តនាំគ្នាវេចអាហារទាំងនេះដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចួលរួមកាត់បន្ថយថ្លៃចំណាយមួយផ្នែករបស់ពួកគាត់ទៅលើថ្លៃហូបចុក និងដើម្បីចូលរួមក្នុងការប្រើប្រាស់ធនធានឱ្យមានប្រយោជន៍មិនខ្ជះខ្ជាយ។ តាមរយៈសកម្មភាពនេះគឺបានឆ្លុះបញ្ជាំពីវប្បធម៌នៃការចែករំលែកដែលប្រជាជនកម្ពុជាពិតជាត្រូវការ​។

ជារៀងរាល់ឆ្នាំគេតែងតែឃើញមានការបញ្ចេញមតិវែកញែកគ្នាជារឿយៗអំពីម្ហូបអាហារដែលមានលើសលប់ដែលធ្វើឱ្យមានការរិះគន់ថាហេតុអ្វីបានជាមិនព្រមយកអាហារទាំងនោះទៅជូនក្មេងកំព្រា អនាថាកំពុងតែអត់ឃ្លានជាដើម។ ប្រសិនបើបណ្ដាវត្តអារាមផ្សេងៗដែលមានចំណីអាហារបរិបូរណ៍ ឬលើសពីតម្រូវការហើយនាំគ្នាយកអាហារទាំងនោះទៅចែកជូនជនដែលកំពុងតែស្រែកឃ្លាន នោះគឺជារឿងដ៏ប្រពៃខ្លាំងណាស់។ 

 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES