​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​Wealth​ Mansion​តម្លៃ១២០លាន$​ចុះMOUជាមួយភ្នាក់ងារ​អន្តរជាតិ​ KW​ ANGEL​ Realty

គំរោង​អភិវឌ្ឍន៍​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហកម្មសិទ្ធិមានឈ្មោះថា​ Wealth​ Mansion​ ​ដែលប្រើទុនវិនិយោគប្រមាណ១២០លាន​ដុល្លារអាមេរិក បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កិច្ច​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ KW​ ANGEL​ Realty ហើយកាលពី ​ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​កន្លងទៅនេះ។ដោយ​​ផ្តល់​សិទ្ធក្នុងការ​លក់​ខុន​ដូ​នៅក្នុង​គម្រោងអភិវឌ្ឍន៍ចម្រុះ Wealth Mansionនេះ ដែលមានទីតាំងនៅទឹកដី​ជ្រោយ​ចង្វា​រយើងនេះ។

ក្រុមហ៊ុន​នៃម្ចាស់គម្រោង Wealth Mansion បានធ្វើការចុះMOU ជាមួយក្រុមហ៊ុនភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​ KW​ ANGEL​ Realtyដែលមានឈ្មោះបោះសំលេងគ្រប់ទិសទីក្នុងសាកលលោក និងមានបទពិសោធន៍​ច្រើន​ឆ្នាំ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ជំនាញ​ផ្នែក​លក់នេះ​។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន​KW ANGEL Realty បានបង្កើត​ឡើង​នៅ​ក្នុងទឹកដីសហរដ្ឋអាមេរិក​។

សម្រាប់គម្រោង​អគារដែលមាន៤៥ជាន់នេះ ​កំពុងតែ​មានការសាងសង់យ៉ាងមមាញឹក ​ ដែល​នឹង​បញ្ចប់់​នៅ​ក្នុងឆ្នាំ២០២១ខាងមុខនេះ​ ​ ដែលមានផ្ដល់​នូវ ​ផ្សារទំនើប​ កន្លែង​ហាត់ប្រាណ​ សណ្ឋាគារ​ និង​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​ ហើយអ្វីដែលពិសេសនោះគឺចាប់ពីជាន់ទី៣៦ នៃអគារមានរៀបចំជាសណ្ឋាគារប្រណិតលំដាប់ផ្កាយ៥ ផងដែរ។

ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺគម្រោងម្នៃការចាយទុនប្រមាណ១២០លានដុល្លារអាមេរិកនេះ នឹងជួយលើកមុខមាត់តំបន់​ជ្រោយ​ចង្វា​រឱ្យកាន់តែត្រជះត្រចង់មួយកម្រិតទៀតពិសេសគឺនៅតាមដងទន្លេសាបដែលគម្រោងស្ថិតនៅនេះតែម្ដង​ ។

អត្ថបទ៖​ភោគ​​ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES