ថៃគ្រោងទិញឡានជជុះៗក្នុងស្រុកទាំងអស់ទៅច្នៃចេញជាឡានអគ្គិសនីលក់ថោកៗ

កាលពីដើមខែឧសភាកន្លងទៅអាជ្ញាធរអគ្គិសនីថៃ Egat បាននិយាយពីគម្រោងធំរបស់ខ្លួនថា នៅឆ្នាំ ២០២០ ខាងមុខនេះថៃនឹងមានគម្រោងទិញឡានជជុះៗនៅក្នុងស្រុក ដើម្បីយកមកកែច្នៃឡើងវិញ ។ យោងតាម Bangkok Post ។

ជាពិសេសការកែច្នៃថ្មីនេះគឺស្របជាមួយនឹងនិន្នាការនារពេលបច្ចុប្បន្នតែម្ដង គឺពិភពលោកចាប់ផ្ដើមមើលឃើញទីផ្សារឡានអគ្គិសនី ហើយខណៈនេះដែរថៃក៏ត្រៀមផលិតឡានអគ្គិសនីចាស់ៗផងដែរ ដើម្បីលក់ឲ្យប្រជាជនរបស់ខ្លួនក្នុងតម្លៃថោក ជាងគេ ១០ ដងទៀតដែរ បើធៀបជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់លោក elon musk ដែលមានឡានអគ្គិសនី Tesla ។

ថៃបាននិយាយបន្ថែមថា សម្រាប់ឡានអគ្គិសនីថ្មីនេះគឺលក់ចាប់ពីតម្លៃ ៣ សែនបាត ដែលស្មើនឹង ៩៤០០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង ដែលថោកជាង Tesla ដែលមានឡានអគ្គិសនី ៩៤០០០ ដុល្លារអាមេរិកឯណោះ ថ្លៃជាងគ្នា ១០ ដង ។

ហើយឡានអគ្គិសនីចាស់ៗនេះ នឹងបំពាក់ដោយថ្ម Lithium-ion ជាមួយម៉ូទ័រអគ្គិសនី ជាមួយការកែច្នៃឡានចាស់ៗទាំងនោះឲ្យទៅជាឡានថ្មី ហើយក៏ធានាគុណភាពទៀតដែរ ​ព្រោះឡានទាំងនោះរួមមានម៉ាក Honda Jazz, Toyota Vios នឹង Nissan Almera ជាដើម ដែលថៃគ្រោងទិញឡានចាស់ៗទាំងនេះយកមកច្នៃជាឡានអគ្គិសនីថ្មី ។

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ាកឡានទាំងនេះគឺជាជំនាន់សាកល្បងប៉ុណ្ណោះថាវាទៅរួច និងមានគុណភាពឬ យ៉ាងណា ព្រោះតែអាជ្ញាធរអគ្គិសនីថៃ ក៏បានរៀបចំគម្រោងជាមួយទីភ្នាក់ងារវិទ្យាសាស្រ្ដ រួមទាំង អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យានៅថៃផងដែរ ។

ថៃជាប្រទេសមួយហាក់មិនសូវទទួលឥទ្ធិពលពីក្រុមហ៊ុនបច្ចេកវិទ្យាដូចវៀតណាមទេ តែថៃព្យាយាមបង្កើតបច្ចេកវិទ្យាដោយខ្លួនឯងច្រើនណាស់ ជាពិសេសផលិតបច្ចេកវិទ្យាមួយចំនួនធំ គឺជារបស់ថៃតែម្ដង ។

បន្ថែមផងដែរថា បើថៃកែច្នៃឡានអគ្គិសនីជជុះនេះបានមែន វាជាការល្អ ព្រោះតែមានតម្លៃថោក និង ងាយស្រួលប្រើប្រាស់ មិនបាច់ជះលុយទិញឡានអគ្គិសនីថ្លៃៗពីបណ្ដាប្រទេសផលិតឡានល្បីៗ ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES