ស្របពេលករណីឆ្លងCovid-19 កាន់តែកើនឡើង ថៃចេញយុទ្ធនាការចែកម៉ាស់ដល់ពលរដ្ឋខ្លួនរាប់ម៉ឺនម៉ាស់ក្នុង១ថ្ងៃ

យោងតាមគេហទំព័រKapook របស់ថៃបានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែកុម្ភះឆ្នាំ ២០២០ លោក Anutin Charnverakul ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក ថា“ ចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាល នឹងផ្តល់ម៉ាស់ចំនួន ១០០.០០០ ម៉ាស់ក្នុងមួយថ្ងៃ ពលរដ្ឋអាចទទួលបានម៉ាស់ចំនួន ៣ ក្នុងម្នាក់ ការផ្ដល់ជូនដោយឥតគិតថ្លៃ នេះគឺស្ថិតនៅខាង ក្រសួងសុខាភិបាល។ ទោះយ៉ាងណាលោក Anutin Charnverakul បានណែនាំមិនឱ្យប្រជាជនមក ទទួលម៉ាស់ដើម្បីយកទៅលក់បន្តនោះឡើយ។

លើសពីនេះទៀតលោកអាន់ថុន បានបញ្ជាក់ថាការចែកចាយនេះនឹងបន្តចែកចាយដល់ខេត្តបន្តទៀតផងដែរ ក្រុមការងារកំពុងរៀបចំចែកជូនពេលឆាប់ៗនេះ។ដោយឡែក គិតចាប់ពីព្រឹកថ្ងៃសៅរ៌ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៤១នាក់ ដែលមាន ២៨នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ និង ១៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អត្ថបទដោយ៖ នឹម ផានុន (Pranun)

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES