មកដឹងពីថ្ងៃតាំងពិពរណ៍ទំនិញធំបំផុតរបស់ថៃ ដែលអ្នកលក់ដុំនិងរាយនៅកម្ពុជាអាចទិញទំនិញថោកជាងធម្មតា ៨០ %

ដោយសារខែកក្កដា ជាខែពាក់កណ្ដាលឆ្នាំ ជាទូទៅនៅតាមហាងទំនិញនានា តែងមានប្រូម៉ូស៊ិន បញ្ចុះតំលៃពិសេសសំរាប់ Mid Year Sale ។ សំរាប់ប្រទេសថៃផ្ទាល់វិញក៏មិនខុសប៉ុន្មានដែរ ក្នុងខែមិថុនា និង កក្កដានេះ យើងសង្កេតឃើញហាងទំនិញនានានៅក្នុងផ្សារទំនើបមានការដាក់ប៉ាយ ចុះតំលៃព្រោងព្រាត ។

ឱកាសល្អសំរាប់អ្នកដែលមានគំរោងចង់មកលេងក្រុងបាងកកក្នុងពេលនេះ ឬ មិនទាន់មានគំរោង អាចចាប់ផ្តើមកក់សំបុត្រយន្តហោះ ឬ សំបុត្រឡាន ឆ្នាំនេះក្រុមហ៊ុនលក់ឥវ៉ាន់អនឡាញ Lazada បានបង្កើតការតាំងពិពណ៌ LOL Market Mid Year Festival នៅម្តុំសាយ៉ាមសាឃ្វែលវ័ន (Siam Square1) ដែលមានទីតាំងនៅទល់មុខផ្សារទំនើប Siam Paragon ឬអ្នកអាចជិះរថយន្តលើអាកាស BTS ហើយមកឈប់នៅស្ថានីយ៍សាយ៉ាម (Siam) ហើយចុះនៅច្រកទី៤ (Exit 4) ។ ពេលមកដល់Siam Square1 អ្នកដើរទៅត្រង់ទីលាន Hard Rock នោះអ្នកនឹងឃើញស្តង់លក់ទំនិញជាច្រើន ដែលក្នុងនោះមានបំពាក់ម៉ាស៊ីនត្រជាក់ផងដែរ មិនបាច់ភ័យខ្លាចរឿងក្ដៅ ឬ ភ្លៀងនោះទេ ។

ការតាំងពិពណ៌នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ ១៤ កក្កដា ២០១៩ (សុក្រ សៅរ៍ អាទិត្យ) ចាប់ពីម៉ោង ១១.០០ព្រឹក ដល់ ៩.០០យប់ ដោយក្នុងនោះមានការបញ្ចុះតំលៃទំនិញរហូតដល់ ៨០% មានទាំងទំនិញលាងស្តុក និង ទំនិញទើបមកដល់ថ្មី បែបហ្វេសសិន យុវវ័យសម័យទំនើប ដែលទំនិញភាគច្រើនជាសំលៀកបំពាក់ កាបូបស្ពាយ ស្បែកជើង ជាដើម ។ ដូច្នេះចាំដល់ណាទៀត កុំអោយខកខានឱកាសនេះណា៎!

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

USNews Logo

RELATED ARTICLES