សេដ្ឋីដីធ្លីថៃ៖  ទីតាំងជាចំណុចងាប់រស់នៃអចលនទ្រព្យ តែបើត្រឹមយកភ្នែកទៅមើល កុំសង្ឃឹមរើសទីតាំងបានល្អ

 

ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Pruksa លោកThongma Vijitpongpun បានសង្កត់ធ្ងន់ថា សម្រាប់អចលនទ្រព្យ ទីតាំងគឺជាចំណុចស្លាប់រស់ ហើយទីតាំងល្អ ឬមិនល្អ យើងមិនអាចយកភ្នែកទទេរមើល កុំសង្ឃឹមថាអាចឃើញទីតាំងល្អ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Pruksa វ័យ៥៩ឆ្នាំ លោក Thongma Vijitpongpun បានបន្ថែមបន្តិច ទៀតថា ភ្នែកអាចមើលឃើញត្រឹមទិដ្ឋភាពបច្ចុប្បន្ន ដូចនេះ បើបើទីតាំងមួយដែលមិនទាន់អភិវឌ្ឍន៍ អ្នកគ្មានថ្ងៃទៅវិនិយោគនោះទេ ។ ហើយបើសិនជាទៅវិនិយោគ លុះត្រាតែតំបន់នោះអភិវឌ្ឍរួច ហើយនៅពេលនោះតម្លៃអចលនទ្រព្យក៏ឡើងថ្លៃទៅតាមនឹងផងដែរ។

ប៉ុន្តែ ប្រសិនបើយកខួរក្បាល គួបផ្សំនឹងពត៌មាន ផ្នត់គំនិត នោះអ្នកនឹងអាចមើលឃើញពីទីតាំងដែលល្អ ដែលយើងគួរវិនិយោគ ។

ជាឧកទាហរណ៍ នៅប្រទេសថៃ ប្រទូណាម គេហៅថា ខំមើសសល ឌីសស្ទ្រីក ដោយមានផ្សារទំនើបចំនួន៧នៅជាប់ៗគ្នា។ តំបន់បែបនេះហើយ ដែលធ្វើឲ្យអចលនទ្រព្យផ្សេងៗនៅតំបន់នោះកាន់តែឡើងថ្លៃ។ តំបន់ដែលល្អ ដែលគួរវិនិយោគជាងគេ គឺតំបន់ដែលជាតំបន់ residential ជាតំបន់ដែល ពោរពរញទៅដោយការស្នាក់នៅ មានផ្ទះ មានគម្រោង commercial districtគឺជាតំបន់ ពោរពេញទៅដោយ អគារពាណិជ្ជកម្ម អគារខ្ពស់ៗ មានធនាគារ មានផ្សារទំនើប មានកន្លែងកម្សានត្តជាដើមindustrial district  គឺជាតំបន់ដែលពោរពេញទៅដោយរោងចក្រធ្វើឧស្សាហកម្ម។

ជារួម ទីតាំងដែលល្អ គឺយើងត្រូវមើលថា អនាគតតំបន់នោះជាតំបន់ ប្រភេទណានៃតំបន់ទាំង៣ខាងលើ ហើយអាច នឹងក្លាយទៅជាអ្វីនាពេលអនាគត ។យ៉ាងណាយើងត្រូវមើល​ដូច​ជា បរិយាកាស​ទូទៅ កត្តាប្រជាសាស្រ្ត និងកម្រិតជីវភាពក្នុងតំបន់ ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស ​សេវា​សាធារណៈ ដូច​ជា​ សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។

គួរជម្រាបផងដែរថា លោកThongma Vijitpongpun បានបង្កើត Pruksa ឡើងនៅឆ្នាំ 1993 គឺជាអ្នកអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ប្រទេសថៃ ដែលមានទីប្រជុំជនផ្ទះល្វែងតូចៗ និងខុនដូហើយបានអនុវត្តគម្រោងនៅក្នុងប្រទេសឥណ្ឌា ម៉ាល់ឌីវ និងប្រទេសវៀតណាម។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

RELATED ARTICLES