ថៃលេងមួយក្បាច់នេះធ្វើអោយទីផ្សារផ្លែឈើរបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុកលក់ដាច់ខ្លាំងបំផុត

បើនិយាយពីវិស័យកសិកម្មនៃការដាំដុះផ្លែឈើសម្រាប់ទីផ្សារគឺយើងប្រាកដណាស់នឹកដល់ប្រទេសថៃមុនគេ ដោយសារប្រទេសនេះក៏ជាប្រទេសកសិកម្មខ្លាំងមួយផងដែរនៅតំបន់អាស៊ី ពោលប្រើប្រាស់គីមីតិចតួចបំផុត។ 

នាពេលថ្មីៗនេះយោងទៅតាមក្រសួងក្រសួងពាណិជ្ជកម្មរបស់ថៃបានធ្វើការត្រៀមយុទ្ធសាស្រ្តនិងទិចនិច ក្នុងការជួយជម្រុញអោយទីផ្សារផ្លែឈើកសិកររបស់ខ្លួន ធ្វើយ៉ាងណាអោយកាន់តែមានទីផ្សារទាំងនៅក្នុងស្រុក និងក្រៅស្រុក នារដូវជិតប្រមូលផលផ្លែឈើនៅពេលខាងមុខនេះ​។

មន្រ្តីក្រោមរដ្ឋាភិបាលរបស់ប្រទេសថៃបានអោយដឹងថា នៅក្នុងឆ្នាំនេះបើទោះបីជាមានបញ្ហាគ្រោះរាំងស្ងួតក៏ពិតមែន ហើយបញ្ហានេះមិនមែនកើតឡើងនៅតែប្រទេសថៃនោះដែរ ប៉ុន្តែទិន្នផលផ្លែឈើយើងនឹងរំពឹងថា នឹងមានចំនួនច្រើនដូចកាលពីឆ្នាំមុនៗ។ 

ទន្ទឹមគ្នានេះផងដែរ លោក វិឆ័យ ភោជណា គីច អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកដដែល យ៉ាងដូច្នេះថា រដ្ឋាភិបាលថៃ​នឹង​ជួយសម្រួលដល់​ការស្វែងរកទីផ្សារ​ផ្លែឈើ​របស់កសិករ ដូចជាប្រភេទ​ផ្លែ​ទុរេន មង្ឃុត មៀនផ្លែឡុងកុង សាវម៉ាវ និងគូលែនជាដើម ដែលនឹងមានត្រៀម​ជាកញ្ចប់ថវិកា​ប្រមាណ ១៣ លាន​ដុល្លារ។​

ម្យ៉ាងវិញទៀត អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់ថៃ នឹង​ធ្វើការនាំយកនៅអ្នកបញ្ជាទិញធំៗ ជាមួយនឹង​កសិករ​ប្រមាណ ២ម៉ឺននាក់នៅក្នុងប្រទេសថៃ នឹង​សហការជាមួយអ្នកលក់រាយតាម​ហាងលក់ទំនិញផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ឲ្យមាន​ការលក់ចេញ​ផ្លែឈើ​យ៉ាងហោចណាស់​ឲ្យបានដល់ ៥ម៉ឺនតោនផងដែរ ។ 

លោកបានបន្តយ៉ាងដូច្នេះថា រដ្ឋមិនត្រឹមតែជួយរកទីផ្សារក្នុងលក់ផ្លែឈើរបស់កសិករតែប៉ុណ្ណោះទេ តែថែមទាំងជួយ​ផ្សព្វផ្សាយ​ការលក់​ផ្លែឈើ ទាំងនៅទីផ្សារ​ក្នុងស្រុក និងក្រៅស្រុក ក្នុងគោលបំណង​លក់ផ្លែឈើ​ឲ្យបាន​លើសពី​២ម៉ឺនតោន។ កាន់តែពិសេសជាងនេះទៅទៀតនោះ រដ្ឋរបស់ថៃ នឹង​រៀបចំ​ឲ្យមាន​ទុនកម្ចី​សរុប​​ប្រមាណ ៥០ លាន​ដុល្លារអាមេរិក ជាមួយអត្រាការប្រាក់​៣% ដើម្បី​ផ្ដល់ជូន​ជា​ប្រាក់កម្ចី​ដើមទុនសម្រាប់​​ឈ្មួញ​ទិញផ្លែឈើ ក្នុងរយៈពេល ៦ខែ​ដំបូងផងដែរ ។

ចំណែកឯការឧបត្ថម្ភការប្រាក់​៣%​ផ្សេងទៀត នឹងត្រូវបាន​បម្រុងទុក​សម្រាប់គាំទ្រ​ដល់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​រោងចក្រ ហើយក្នុងនោះផងដែរ​ ឈ្មួញជួញដូរ​ផ្លែឈើម្នាក់ៗ​អាចទទួលបាន​ប្រាក់កម្ចី​ពីដ្ឋាភិបាលចាប់ពី​៣៣ ម៉ឺន​ដុល្លារឡើង ។ 

គួរជម្រាបផងដែរថា រដ្ឋាភិបាលនៅប្រទេសថៃក៏នឹងជួយរកឈ្មួញកណ្តាលនៅប្រទេសចិនដើម្បីនាំយកផ្លែឈើទាំងនោះទៅទីផ្សារប្រទេសចិន កាន់តែមិននឹកស្មានដល់ទៀតនោះ ថៃក៏នឹង​សហការជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៤ នៅក្នុងប្រទេសរបស់ខ្លួន ដើម្បី​អាច​អនុញ្ញាត​ឲ្យ​អ្នកដំណើរចូលលេងប្រទេសថៃ អាច​ទិញ​​ផ្លែឈពីប្រទេសថៃ លើពីចំនួន​ ២០ គីឡូក្រាម ដាក់តាមយន្ដហោះ ដោយមិនមាន​ការបង់ថ្លៃសេវា​ឡើយ ។ 

អត្ថបទដោយ : នៅ ហៀង 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES