ធ្លាក់ចុះគ្មានថ្ងៃឡើងសោះ!!!ទីផ្សារខុនដូនៅថៃធ្លាក់ចុះកាន់តែខ្លាំងរហូតជិត១៦%

វិស័យខុនដូ បើនិយាយនៅកម្ពុជាគឺកំពុងតែចាប់ផ្តើមមានការរីកសុះសាយដោយសារប្រជាជនកម្ពុជាកំពុងមានការចាប់អារម្មណ៍ជាមួយនឹងការរស់នៅជាមួយភាពស៊ីវិល័យ ដែលជួយបង្កើនភាពរស់រវើកនៅក្នុងការរស់នៅ។

ប៉ុន្តែបើនិយាយអំពីទីផ្សាររបស់ខុនដូនៅប្រទេសថៃ គឺបែរជាមានការធ្លាក់ចុះទៅវិញ ព្រោះថាថៃបានដើរមុនកម្ពុជាមួយជំហានចំពោះវិស័យខុនដូ ។ទោះបីជាយ៉ាងណាក៏ដោយ បើមើលអំពីទីផ្សារខុនដូនៅប្រទេសថៃហាក់ដូចជាកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃកាលពីពេលថ្មីៗនេះ បាន​ឱ្យដឹងថា ទីផ្សារខុនដូ អគារខ្ពស់ៗនៅក្នុងទីក្រុងបាងកក គឺមានចំនួនច្រើនលើសលប់ខ្លាំង ខណៈដែលប្រជាជន ថៃ ឬជនបរទែសភាគច្រើន បានទិញ និងរស់នៅខុនដូសម្រាប់បំពេញតម្រូវការរស់នៅប្រចាំថ្ងៃមានចំនួនច្រើន។

ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ ប្រជាជនជាតិ និងអន្តរជាតិក៏ពិតមែន ប៉ុន្តែ ទីផ្សារខុនដូហាក់ពុំមានភាពល្អប្រសើរឡើងវិញឡើយ ដោយទីផ្សារខុនដូ ហាក់នៅតែធ្លាក់ចុះកាន់តែខ្លាំងឡើងរហូតដល់ ១៥.៧% ក្នុងត្រីមាស ឆ្នាំ២០១៩នេះ។

ដោយឡែក សម្រាប់ទីផ្សារលក់ខុនដូ នៅក្នុងឆ្នាំនេះ គឺបង្ហាញឱ្យឃើញថា​ កាលពីត្រីមាសទី១ កន្លងមកខុនដូថ្មីដែលមានចរន្តទិញ-លក់មានចំនួនត្រឹមតែ ១២,៨៨២យូនីតតែប៉ុណ្ណោះ ចំណែកត្រីមាសទី២វិញមានចំនួនតែ ១៤,៩៨៨ យូនីតតែប៉ុណ្ណោះ។ ដោយចំនួននេះគឺបង្ហាញឱ្យដឹងថាទីផ្សារខុនដូមានការធ្លាក់ចុះបើធៀបនឹងឆ្នាំមុនៗ។

បើយោងតាមភ្នាក់ងាអចលនទ្រព្យរបស់ប្រទេសថៃបានឱ្យដឹងថា ចំនួនខុនដូដែលគ្មានមនុស្សនៅគឺមានចំនួនច្រើនរហូតដល់ ៥២៥,៨៨៩ យូនីត ហើយចំនួនខុនដូទាំងនោះត្រូវបានគេទុកចោលគ្មានការទិញ-លក់អ្វីទាំងអស់ ដោយសារតែគ្មានទីផ្សារសម្រាប់លក់ បើធៀបជាមួយនិងចំនួនខុនដូសរុបគឺស្មើរនឹង១០.៣% នៃចំនួនខុនសរុប ៥,០៩៧,៨១៥ យូនីត។នេះគិតចំនួននៅត្រឹមតែទីក្រុងបាងកកតែប៉ុណ្ណោះ។

ចំណែក មូលហេតុដែលបណ្តាលឱ្យមានការធ្លាក់ចុះខ្លាំងបែបនេះ ក្រុមអ្នកវិភាគមិនបានបញ្ជាក់នោះឡើយ គឺគ្រាន់តែបង្ហាញអំពីទិន្នន័យនៃចំនួននៃការធ្លាក់ចុះតែប៉ុណ្ណោះ ចំពោះមូលហេតុមិនមាននរណាម្នាក់ដឹងនៅឡើយ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES