ថៃអាចនឹងបានជិះរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើង ដូចនៅជប៉ុន ក្នុងឆ្នាំ២០២៣នេះហើយ

នាពេលថ្មីៗនេះសារព័ត៌មានអាមេរិក CNN បានចុះផ្សាយថា ប្រទេសថៃអាច​នឹង​មានវាសនាដំណើរការ​ពពួករថភ្លើង​ល្បឿនលឿននាពេលឆាប់ៗនេះនៅឆ្នាំ ២០២៣ នេះហើយ ក្រោយពីមានគម្រោង​រថភ្លើង​ល្បឿនលឿនមួយបានចាប់ផ្ដើម​ដំណើរ​ការសាងសង់ ហើយគម្រោង​ផ្សេងៗទៀត​កំពុង​តែស្ថិត​ក្រោមការ​ស្នើរសុំ។

បើតាម​ខាង​រដ្ឋាភិបាលថៃបានលើកឡើង​ថា​ រថភ្លើង​ល្បឿនលឿនេះអាច​នឹង​មាន​ល្បឿន​រហូតដល់ទៅ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង​ ដោយគម្រោង​ផ្លូវ​រថភ្លើង​នេះផងដែរត្រូវ​បានគេរាយការណ៍ថាក្រុមហ៊ុន CP ចុះកុង​ត្រាជាមួយនឹង​ក្រុមហ៊ុនរដ្ឋថៃ​ ទទួលគម្រោង​សាង​សង់ផ្លូវ​រថភ្លើង​នេះ។

គម្រោង​រថភ្លើង​ល្បឿនលឿននេះផងដែរ ត្រូវ​បាន​សារព័ត៌មានសិង្ហបុរី ​Chanel News Asia រាយការណ៍ផងដែរថា​មានទំហំទឹកប្រាក់ប្រមាណជា ៧ពាន់លានដុល្លារ តភ្ជាប់ព្រលានយន្ត​ហោះ​ថៃបី គឺព្រលាន​យន្ត​ហោះដងមឿង ព្រលាន​យន្ត​ហោះសុវណ្ណភូមិ និង​ព្រលានយន្ត​ហោះ U-Taopao នៅផាតាយ៉ា។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិន​ក៏បានសាទរ​នឹង​គម្រោង​មួយនេះដែរ ដោយហេតុតែផ្លូវ​រថភ្លើង​នេះនឹង​ដើរតួសំខាន់ក្នុង​គម្រោង​ការ​ ផ្លូវ​មួយខ្សែរក្រវាត់​មួយរបស់ចិន។

គម្រោង​រថភ្លើង​ថ្មីនេះ ត្រូ​វបានគេរំពឹង​ថា​នឹង​រកប្រយោជន៍ជាច្រើនដល់ថៃ ដោយអាចនឹង​ទាក់ទាញការវិនិយោគបន្ថែមជាពិសេស​នៅលើវិស័យ​ឧស្សាហកម្ម និង​ផលិតកម្ម៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ចុច Like Page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបច្ចេកវិទ្យា​ផ្សេងៗបន្ថែមទៀត៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES