មូលហេតុធំ១ ធ្វើឲ្យ Thai Airways ខាតលុយជាង ២០០លានដុល្លារ ហើយប្រឈមនឹងការបិទទ្វា​រ

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways គឺជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយរបស់ប្រទេសថៃ ដែលត្រូវបានគេស្គាល់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅក្នុងវិស័យហោះហើរនេះ។ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway បានប្រឈមជាមួយការខាតបង់ប្រាក់ជាច្រើន ពីជើងហោះហើររបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា ប្រធានក្រុមហ៊ុនអាកាសចរណ៍ Thai Airways International លោក ស៊ូម៉េត ដំរ៉ុង ឆៃថាម បានសម្តែងការព្រួយបារម្ភជាខ្លាំងទៅលើការថយចុះនៃចំនួនអ្នកដំណើរ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះប្រឈមនឹងការបិទទ្វារ។
 

លោក ស៊ូម៉េត បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានបាត់បង់ប្រាក់ដល់ទៅ ២២៣,៧ លានដុល្លារនៅក្នុងត្រីមាសទីមួយនេះ បើធៀបកាលពីឆ្នាំមុនចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះដល់១០ភាពរយ។

បញ្ហានៃការធ្លាក់ចុះប្រាក់ចំណូលបានក្លាយទៅជាបញ្ហាប្រឈមមួយយ៉ាងធ្ងន់ធ្ងរ សម្រាប់ក្រុមហ៊ុន ហើយអាចនឹងត្រូវបិទទ្វារថែមទៀតផង។ ការធ្លាក់ចុះចំណូលនេះបណ្តាលមកពី មានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលបានធ្វើការទម្លាក់ថ្លៃទៅលើការធ្វើដំណើរ ជាហេតុធ្វើឲ្យអ្នកដំណើរទាំងអស់ដែលធ្លាប់ធ្វើដំណើរនៅក្រុមហ៊ុនចំណាស់មួយនេះប្តូរទៅធ្វើដំណើរនៅក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថោកជាងវិញ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ូម៉េត បានព្យាយាមលើកទឹកចិត្តទៅដល់បុគ្គលិកជាង​២ម៉ឺននាក់ដែលបម្រើការនៅក្នុងក្រុមហ៊ុនមួយនេះ ឲ្យខិតខំប្រឹងប្រែងធ្វើយ៉ាងណាធ្វើឲ្យបញ្ហានេះមានភាពប្រសើរឡើងវិញ ដោយគិតគូរការចំណាយផ្សេងៗឲ្យបានត្រឹមត្រូវ ដោយធ្វើឲ្យការចំណាយតិចជាងចំណូលដែលទទួលបាន។ ហើយធ្វើការកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក នឹងបានយកចេញនូវយន្តហោះចាស់ៗ ៣១គ្រឿង ដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការចំណាយថ្លៃដើមខ្លាំងថែមទៀតផង ៕

អត្ថបទដោយ៖ LeEmon Biz 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES