ខណៈប៊័រកំពុងត្រូវប៉ាន់លើទីផ្សារ តោះមកដឹងពីបច្ចេកទេសដាំដំណាំប៊័រឲ្យទទួលបានទិន្នផលខ្ពស់

 

ប៊រគឺជាដំណាំដែលងាយស៊ាំនិងប្រភេទដី សោះកក្រោះ ដីស្ងួតហួតហែង និងប្រភេទដីដែលក្សោះជីជាតិជាដើម។ នៅប្រទេសកម្ពុជាយើងខេត្ដដែលសំបូរនិងនិយមដាំប្រភេទដំណាំប៊រនេះ គឺមានខេត្ដរតនៈគីរី និងមណ្ឌលគីរី។ ដោយសារតែប៊រជាប្រភេទផ្លែឈើដែលកំពុងមានសក្ដានុពលខ្លាំងនៅលើទីផ្សារ ដូច្នេះថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅស្វែងយល់បន្ថែមពីបច្ចេកទេសនៃការដាំប៊រឲ្យទទួលបានទិន្នផលខ្ពស់។

១.ការជ្រើសរើសប្រភេទដីនិងរដូវកាលដាក់ដាំ

  • ដើមប៊័រអាចដាំបាននៅលើដីច្រើនប្រភេទ ប៉ុន្តែសមស្របបំផុតគឺលើដីក្រហមបាសាល់។
  • ប្រសិនបើដាំនៅតំបន់ខ្ពង់រាប រដូវដែលដាក់ដាំល្អផំបុតនោះគឺពីខែឧសភា ដល់ខែ កក្កដា។

២.របៀបនៃការដាំ

  • ជីករណ្ដៅរាងបួនជ្រុងស្មើមួយជ្រុងៗទំហំ ៦០ សង់ទីម៉ែត្រ
  • ដាក់ជីទ្រាប់បាតក្នុងរណ្តៅនីមួយៗពី ១៥ - ២០ គីឡូក្រាមដោយប្រើជីលាមក សត្វផុយរលួយនិង ប៉ូតាស្យូម ០,៥ គីឡូក្រាម រោយកំបោរពី ០,៣ - ០,៥ គីឡូក្រាម។
  • បញ្ចុះថង់កូនពូជចូលក្នុងរណ្ដៅ មុខថង់ទាបជាងមាត់រណ្ដៅ ៥ សង់ទីម៉ែត្រត្រួយបែរទៅរកទិសនៃខ្យល់ហើយលុបដីវិញ។
  • ដើមប៊័រទើបនឹងដាំត្រូវបាំងកំដៅថ្ងៃនិងដោតជន្លង់ ដើម្បីទប់កុំឲ្យវាដួល។
  • ដាក់ដាំកូនប៊រ ១៨០ ដើមក្នុងមួយហិកតា
  • គម្លាតពីដើមមួយទៅមួួយគឺ ៨ ម៉ែត្រ X ៧ ម៉ែត្រ
  • បើដាំឆ្លាស់នឹងកាហ្វេនោះគឺដាំ ៩ ម៉ែត្រ ៩ ម៉ែត្រ ឬ ៩ ម៉ែត្រ X ១២ ម៉ែត្រ (ដាក់ដាំ ១២៥ ដើមក្នុងមួួយហកិតា)។

៣.របៀបនៃការថែទាំនិងការដាក់ជី

  • ដើមប៊័រត្រូវការបរិមាណទឹកសមល្មមប៉ុន្តែត្រូវស្រោចច្រើនដង
  • ត្រូវស្រោចទឹកពី ១០-១៥ ថ្ងៃម្តង ក្នុងរដូវប្រាំង តែមិនចាំបាច់ស្រោចអោយជោគដីពេកនោះទេ។
  • ពេលដែលដើមនៅតូចដាក់ជីពី ៤-៥ ដងក្នុងមួយឆ្នាំ បរិមាណដាក់ជីអាស្រ័យទៅតាមអាយុកាលនៃដើម។
  • នៅពេលដែលដើមផ្តើមផ្ដល់ផ្លែ គឺវាតែងតែទាមទារ kali ខ្ពស់ជាងមុន
  • បរិមាណនៃការដាក់ជីគឺមានលំនឹងនៅក្នុងអំឡុងឆ្នាំទី ៩ ទី ១០។
  • ចាំបាច់ត្រូវដាក់បន្ថែមកំបោរនិងជីសរីរាង្គ ហើយបាញ់បន្ថែមនូវបណ្ដាប្រភេទជីរួមមាន Alpha Super, Antonic បាញ់លើស្លឹក
  • ត្រូវប្រើជី Grow M ore មុននិងក្រោយពេលដាក់ជីលើកទី ៤។

៤.របៀបបង្ការជំងឺផ្សេងៗ

ប៊រជាប្រភេទរុក្ខជាតិដែលតែងត្រូវរងជម្ងឺមួយចំនួនរួមមាន៖

ជំងឺរលួយឫស រោគសញ្ញានៃជំងឺនេះគឺ ដើមមានស្លឹកពណ៍មិនស្រស់ មែកងាប់បណ្ដើរៗពីចុងចុះដល់តួដើម។ បើមានចេញរោគសញ្ញាបែបនេះត្រូវឆាប់រកស្នាមស្អុយទាំងឡាយលើតួដើម ហើយកោសចេញអោយស្អាតនិងលាបស្ពាន់កំបោរខាប់។ នៅពេលដែលដើមងាប់គួរដុតកំទេចចោលដើម្បីកុំអោយជំងឺឆ្លងរាលដាល។ ជំងឺស្វិត មានរោគសញ្ញាដូចជា ស្វិតងាប់យ៉ាងឆាប់ ចាំបាច់ត្រូវប្រើថ្នាំ Anvil, Daconil, Aliette ដើម្បីបង្ការជំងឺនេះ៕

 

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES