រយៈពេល៨ខែឆ្នាំ ២០១៩នេះ កម្ពុជាប្រមូលពន្ធបានជិត ២ពាន់លានដុល្លារ

ចំណូលពន្ធគឺពិតជាសំខាន់ណាស់ សម្រាប់ប្រទេសជាតិ ព្រោះប្រាក់ចំណូលពីការបង់ពន្ធរបស់សហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ គឺត្រូវបានប្រើប្រាស់សម្រាប់ចំណាយផ្សេងៗលើសេវាធារណរៈផ្សេង និងសម្រាប់ចំណាយអភិវឌ្ឍនជាតិផងដែរ។ 

សម្រាប់ឆ្នាំ ២០១៩នេះ​ ក្នុងរយៈពេល ៨ខែដំបូង អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទ បានប្រមាណ ៧,៨១០.៥៦ប៊ីលានរៀល( ប្រមាណជា ១.៩ពាន់លានដុល្លារអាមេរិក។ 

បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ឃើញការចំណូលពន្ធ-អាករ រយៈពេល៨ខែឆ្នាំ​ ២០១៩កើនឡើង ៤៤៩.៤៣លានដុល្លារ ស្នើនឹង ២៩.៨៩ភាគរយ។

ជារយម ក្នុងនោះដែរ នៅ៨ខែ ឆ្នាំនេះដែរ ប្រភេទពន្ធ​សំខាន់ៗ ក៏បាន​បន្តរក្សាកំណើន​ដែរ ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៨។ តួយ៉ាង ពន្ធលើប្រាក់ចំណូល​កើនឡើង ២៥,៨៩% អាករពិសេស កើន២៦,៦១% ពន្ធលើប្រាក់​បៀវត្ស​កើនឡើង​១៦,១២% និងពន្ធប្រថាប់ត្រា​លើអចលនទ្រព្យ កើន ៦០,១៨%។

បើគិត​តែក្នុងខែ​សីហាមួយប៉ុណ្ណោះ ចំណូលពន្ធដារ មានជាង ២១៥,៤៥ លានដុល្លារ​អាមេរិក ស្មើនឹង​៩,៤១% នៃផែនការ​ប្រចាំឆ្នាំ ហើយបើធៀបនឹង​ខែសីហា​ឆ្នាំ២០១៨ ឃើញថា​ បានកើនឡើង​ជាទឹក​ប្រាក់ ៦៨,៥៤ លានដុល្លារអាមេរិក ស្មើនឹងអត្រា​កំណើន​៤៦,៦៦%៕

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES