ក្រោយដឹងថាខ្លួនបានឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺ គិលានុប្បដ្ឋាយិកាអ៊ីតាលីម្នាក់ បានសម្លាប់ខ្លួន ព្រោះហេតុផលមួយនេះ

 

គិលានុប្បដ្ឋាយិកាជនជាតិអ៊ីតាលីអាយុ ៣៤ ឆ្នាំបានសម្លាប់ខ្លួនឯង បន្ទាប់ពីបានធ្វើតេស្តរកឃើញវីរុសកូវីដ ១៩ ហើយគាត់បារម្ភថាវីរុសនេះវានឹងឆ្លងទៅអ្នកដទៃ។

Daniela Trezzi ជាគិលានុប្បដ្ឋាយិកា ធ្វើការនៅជួរមុខនៃវិបត្ដិនៃមេរោគឆ្លងនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Lombardy ដែលជាតំបន់រងផលប៉ះពាល់ដ៏អាក្រក់បំផុតរបស់ប្រទេសអ៊ីតាលី។

សហព័ន្ធជាតិគិលានុប្បដ្ឋាកនៃប្រទេសអ៊ីតាលីបានបញ្ជាក់ពីមរណភាពរបស់Trezzi និងបានសម្តែងនូវអារម្មណ៍ឈឺចាប់និងស្រងាកចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី ២៤។

សហព័ន្ធបាននិយាយថាគិលានុប្បដ្ឋាយិកាបានទទួលរងនូវ“ភាពតានតឹងយ៉ាងខ្លាំង”ពីព្រោះនាងបារម្ភថានាងកំពុងតែធ្វើឲ្យវិរុសនោះរីករាលដាល ខណៈពេលដែលក្រុមគ្រូពេទ្យកំពុងព្យាយាមគ្រប់គ្រងវិបត្តិ។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលីបានកើនឡើងជាថ្មីម្តងទៀតកាលពីថ្ងៃទី ២៤ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មី ៧៤៣ នាក់ក្នុងរយៈពេលមួយថ្ងៃ។

ទោះយ៉ាងណាចំនួនអ្នកឆ្លងសរុបបានកើនឡើងត្រឹមតែ ៨ ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីប្រទេសអ៊ីតាលីបានចុះបញ្ជីការស្លាប់លើកដំបូងរបស់ខ្លួននៅថ្ងៃទី ២១ ខែកុម្ភៈ៕

អត្ថបទដោយ៖ សារ ធូរ៉ា

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES