រដ្ឋមន្ត្រីរូបសង្ហាម៉ាឡេស៊ី យុវជនទាំងអស់គួរតែចេះឈឺច្អាលពីបញ្ហាជាតិ ទើបប្រទេសរីកចម្រើន

លោក SYED SADDIQ គឺជារដ្ឋមន្ត្រី​ក្រ​សួង​អប់រំ​​​យុវជននិងកីឡា​របស់ម៉ាឡេស៊ី​ និង​​​ជារដ្ឋមន្ត្រី​វ័យ​ក្មេង​ជាងគេក្នុងទ្វីបអាស៊ី។ លោកជាប្រធានក្រុមយុវជននៃបក្ស Malaysian United Indigenous Party​ ដែលជាផ្នែកមួយនៃ Pakatan Harapan និងជាសមាជិកសភា Muar។ លោកមន្ត្រីមិនត្រឹមតែមានចំណេះដឹងខ្ពស់ ថែមទាំងមានរូបសង្ហាថែមទៀតផង។ 

ថ្មីៗនេះលោករដ្ឋមន្ត្រីSYED SADDIQ បានលើកឡើងថា យុវជននៅលើពិភពលោកទាំងអស់គ្នាគួរតែចេះឈឺច្អាលនិងយកចិត្តទុកដាក់ពីបញ្ហាជាតិ ទើបប្រទេសរីកចម្រើន។ 

លោកមានប្រសាសន៍គឺចង់ដាស់តឿនដល់យុវជនទាំងអស់នៅលើពិភពអោយចេះស្រលាញ់ប្រទេសជាតិរបស់ខ្លួនអោយដូចស្រលាញ់ខ្លួន និងស្រលាញ់គ្រួសារដូច្នេះដែរ ។ ប្រទេសណាក៏ដោយមិនថាធំ ឬតូចនោះឡើយ គឺត្រូវការកម្លាំងយុវជនជាពិសេសដើម្បីជួយជ្រោមជ្រែង ។ បើប្រទេសណាមួយមានយុវជនខ្លាំងពូកែរ ឬមានសមត្ថភាពច្រើននោះ ប្រទេសនោះក៏មានភាពរីកចម្រើនខ្លាំងទៅតាមនោះដែរ ។ 

ក៏ប៉ុន្តែទាមទារអោយយុវជនទាំងនោះមានមនសិកា និងមានជាតិនិយមខ្ពស់ ទើបអាចសម្រេចការងារមួយនេះបាន ដូចបំណង ។ 

អត្ថបទដោយ នេន សុធា (Leadership Editor)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES