វិធីសាស្រ្ដដាំដំឡូងជ្វាពណ៍ស្វាយ ចំណាយពេលតិច តែទទួលទិន្នផលបានច្រើន!

 

ដើមដំឡូងជ្វាពណ៌ស្វាយឬដើមដំឡូងជ្វា ជប៉ុន មានលក្ខណៈពិសេស តួដើមធំធាត់ មិនសូវបែកមែក សំបកមើមរលីង និងមានសាច់ពណ៌ស្វាយ។ ខាងក្រោមជាបច្ចេកទេសនៃការដាំដំឡូងជ្វាស្វាយ៖

១.ការជ្រើសរើសពូជ

បណ្តុះពូជដំឡូងជ្វាដោយវល្លិឬ ដោយមើមដំឡូងតែម្ដង។ ជ្រើសរើសវល្លិដែលមិនខ្ចីពេក ឬចាស់ពេក មានលក្ខណៈមាំមួន មិនរងដង្កូវជំងឺ មិនទាន់ចេញឫសនិងផ្កា។

២.ការរៀបចំដីសម្រាប់ដាំដុះ

  • មុនពេលដាំដំឡូងត្រូវធ្វើដីអោយ ម៉ត់ចត់ ជម្រះស្មៅឲ្យបានស្អាតល្អ
  • លើករងទំហំពី ១,២ ម៉ែត្រ - ១,៥ ម៉ែត្រ និងកំពស់ពី ៣៥ - ៤០ សង់ទីម៉ែត្រ។

៣.របៀបដាំ

  • គួរដាំដំឡូងពេលអាកាសធាតុត្រជាក់និងដីមានសំណើម។
  • ដាំជាជួរទោល កប់វល្លិពូជនៅចំកណ្តាលតាមបណ្ដោយរងវលិ្លនីមួយៗ ឃ្លាតពីគ្នាប្រមាណជា ២០ សង់ទីម៉ែត្រ។ ផែ្នកចុងស្ថិតលើផ្ទៃរងពី ៥ - ១០ សង់ទីម៉ែត្រ ។

៤.របៀបដាក់ជី

  • ដំឡូងជ្វាពណ៌ស្វាយមួយហិកតាដាក់ជីលាមកសត្វពី ១០-១៥ តោន ជីអ៊ុយរេចំនួន ៦០ គីឡូក្រាម ប៉ូតាស្យូម ៩០ គីឡួក្រាម ផូស្វ័រ ៣០ គីឡូក្រាម។
  • ត្រូវដាក់ជីជាបីលើកដើម្បីអោយដើមស្រូបយកអស់ជីជាតិ
  • ការដាក់ជីលើកទី ១៖ ដាក់ទ្រាប់អស់បរិមាណជីលាមកសត្វ ជីផូស្វ័រនិងជីអាសូត ៣០% ជីប៉ូតាស្យូម ២០%។
  • ការដាក់ជីលើកទី ២៖ ដាក់ជីក្រោយពេលដាំប្រមាណពី ២០ - ២៥ ថ្ងៃ។ ដាក់ជីអាសូត ៥០% និងជីប៉ូតាស្យូម ៣០%។
  • ការដាក់ជីលើកទី ៣៖ ដាក់ជីក្រោយពេលដាំប្រមាណពី ៤០ - ៤៥ ថ្ងៃ។​ ដាក់អោយអស់នូវបរិមាណជីអាសូតនិងជីប៉ូតាស្យូមដែលនៅសល់។

៥.របៀបថែទាំ 

  • ត្រូវរក្សាដីអោយមានសំណើមពី ៦៥% - ៨០%។
  • ក្រោយពេលដាំដំឡូងពី ២៥ - ៣០ ថ្ងៃ តូ្រវកិ្តចតួ្រយដើម្បីបងើ្កនការរីកលូតលាស់វល្លិ ធ្វើអោយដាច់កូនឬសដើម្បីប្រមូលផុំ្ដជីវជាតិឲ្យមើម
  • ដាក់វលិ្លអោយចំកន្លែងដើមវិញ មិនត្រូវត្រឡប់វលិ្ល ដើម្បីជៀសវាងមិនឲ្យជាំស្រាំដល់តួស្លឹក។

៦.ការប្រមូលផល

នៅពេលដែលដើមដំឡូងជ្វាមានសញ្ញាលែងលូតលាស់ (គល់ស្លឹកទាំងឡាយប្រែ ពណ៌លឿង សំបកមើមរលីង មានជ័រតិចៗ គឺអាចប្រមូលផលបានហើយ។ គួរប្រមូលផលនៅពេលថៃ្ងស្រឡះល្អ ដើម្បីរក្សាគុណភាពមើមឲ្យនៅល្អ៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES