មេរៀនដ៏អស្ចារ្យពីស្ត្រីជំនួញដ៏ជោគជ័យលេខ១ប្រចាំប្រទេសថៃដែលយើងគួរតែរៀនសូត្រតាម

លោកស្រី Supaluck Umpujh គឺជាប្រធានក្រុមហ៊ុន The Mall Group ដែលជាក្រុមហ៊ុនលក់រាយធំបំផុតទី២ ប្រចាំប្រទេសថៃ ជាមួយនឹងទឹកប្រាក់ ២.១ពាន់លានដុល្លារ ដែលទ្រព្យសម្បត្តិទាំងនេះភាគច្រើនបានមកពីសាជីវកម្មលក់រាយរបស់គ្រួសារលោកស្រី។ ខាងក្រោមនេះគឺជាមេរៀនល្អៗចំនួន ៥ ដែលអាចរៀនសូត្របានពីសេដ្ឋីនីដែលជាអ្នកជំនួញដ៏ជោគជ័យមួយរូបរបស់ប្រទេសថៃ៖

កុំខ្លាចក្នុងការធ្វើជាមនុស្សពេញវ័យ៖ ពេលដែលរៀនចប់វិទ្យាល័យ លោកស្រីបានចូលរៀនបន្តជំនាញវេជ្ជបណ្ឌិត ក៏ប៉ុន្តែដោយសារតែលោកស្រីជាមនុស្សដែលខ្លាចឈាម លោកស្រីក៏សម្រេចចិត្តមករៀនខាងឱសថវិញ ដែលការសម្រេចចិត្តនេះវាក៏បានបង្ហាញថាលោកស្រីជាមនុស្សពេញវ័យ។ ក្រោយមកលោកស្រីក៏បានសម្រេចចិត្តចូលមកជួយគ្រប់គ្រង និងដឹកនាំអាជីវកម្មរបស់គ្រួសារលោកស្រីវិញ។

ផ្ដោតលើចក្ខុវិស័យរយៈពេលវែង៖ លោកស្រីបានសម្លឹងឃើញអំពីសក្ដានុពលទីផ្សាររបស់ទំនិញប្រណិតៗដែលមាននៅពាសពេញពិភពលោក និងតម្រូវការនៅក្នុងប្រទេសថៃ ទើបលោកស្រីបានសម្រេចចិត្តនាំយកទំនិញប្រណិតៗជាច្រើនប្រភេទនៅជុំវិញពិភពលោក យកមកផ្គត់ផ្គង់ពាសពេញប្រទេសថៃ។ 

ហ៊ានទទួលយកការបរាជ័យ៖ លោកស្រីធ្លាប់បើកហាងទំនើបដំបូងរបស់ខ្លួន នៅឆ្នាំ១៩៨១ ទាំងដែលពេលនោះលោកស្រីនៅក្មេងខ្ចីមិនទាន់មានបទពិសោធនៅឡើយ។ ជាអកុសល ២ឆ្នាំក្រោយមកលោកស្រីក៏បានសម្រេចចិត្តបិទវាវិញ ដោយសារតែមិនអាចប្រកួតប្រជែងជាមួយនឹងហាងលក់រាយផ្សេងៗ នៅក្នុងតំបន់នោះបាន។ លោកស្រីហ៊ានទទួលយកការបរាជ័យនោះ ហើយលោកស្រីក៏មិនបានបោះបង់មហិច្ចតារបស់លោកស្រីចោលដែរ។ ក្រោយមកលោកស្រីក៏បានបើកផ្សារទំនើបក្រោយៗទៀត ដោយទទួលបានជោគជ័យយ៉ាងធំធេង។ 

ធ្វើអ្វីដែលមានស្ដង់ដារខ្ពស់៖ នៅឆ្នាំ២០០៥ លោកស្រីបានបើកសម្ពោធផ្សារទំនើបមួយឈ្មោះថា សៀមផារាហ្កនដែលជាផ្សារទំនើបស្ដង់ដារកម្រិតពិភពលោក ហើយមានការចូលរួមសម្ភោធពីព្រះមហាក្សត្រផងដែរ ដែលវាបានធ្វើឲ្យកក្រើកពេញប្រទេសថៃដោយសារតែមានការចូលរួមសម្ភោធលើសពី១លាននាក់ទៅទៀត។ 

គិតអ្វីដែលអ្នកដទៃគិតមិនដល់៖ បន្ទាប់ពីបើកសម្ពោធផ្សារទំនើបមួយឈ្មោះថា សៀមផារាហ្កន ក្រោយមកលោកស្រីក៏ចង់បង្កើតផ្សារទំនើបដ៏ធំជាងគេមួយទៀតដែលអាចឲ្យមនុស្សអាចរស់នៅផង និងធ្វើការផងដែលអាចធ្វើឲ្យជីវិតរបស់ពួកគេកាន់តែរីករាយជាងមុនផងដែរ។ ផ្សារទំនើបរបស់លោកស្រី គឺជាផ្សារមួយដែលមានលក្ខណៈពិសេសខុសពីផ្សារទំនើបដទៃផ្សេងៗទៀតនៅក្នុងប្រទេស។ 

អត្ថបទដោយ ឡុង វឌ្ឍនៈ (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES