រដ្ឋាភិបាលគ្រោងបិទការប្រើប្រាស់ទុយោប្លាស្ទីក ដោយជំនួសការប្រើទុយោក្រដាសឬបំពង់ឫស្សីវិញ

ក្រសួងបរិស្ថាន គ្រោងនឹងបិទការប្រើប្រាស់ទុយោប្លាស្ទីកនៅកម្ពុជា ខណៈដែលផលិតផលប្រភេទនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់សុខភាព និងបរិស្ថាន។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ក្រសួងបរិស្ថានកំពុងរៀបចំនីតិវិធីច្បាប់មួយចំនួន ដើម្បីឈានទៅបិទការចរាចរណ៍ ផលិតទុយោប្លាស្ទីកនិងបិទការប្រើប្រាស់ទុយោនេះទាំងស្រុងតែម្ដងនៅកម្ពុជា។ ប៉ុន្ដែទោះបីជាយ៉ាងណា ឯកឧត្តមមិនអាចកំណត់ថា នឹងចាប់ផ្ដើមអនុវត្ដនូវពេលណានោះទេ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីសូរ្យតន្ត្រី ដើម្បីកិច្ចគាំពារបរិស្ថានសូមនិយាយថាទេចំពោះប្លាស្ទិក កាលពីពេលថ្មីៗនេះ ឯកឧត្ដមបានបញ្ជាក់ថា ការគ្រោងបិទការប្រើប្រាស់ទុយោប្លាស្ទីកទាំងស្រុងនៅពេលខាងមុខនេះ បន្ទាប់ពីទុយោប្លាស្ទីក គឺជាផលិតផលមួយ ដែលប្រើប្រាស់តែម្ដងហើយបោះចោល ដោយបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះជាដើម។

លោកបន្ដថា ការបិទមិនឱ្យប្រើប្រាស់ និងចរាចរណ៍នេះ គឺក្រសួងដាក់អោយប្រើប្រាស់មធ្យោបាយផ្សេងៗជំនួសវិញ ដូចជា ដើមថ្នក់ទឹក បំពង់ឬស្សី និងទុយោក្រដាសជាដើម ដែលជាផលិតផលប្រើប្រាស់តែម្ដងហើយ មិនប៉ះពាល់ដល់សុខភាព និងបរិស្ថាន។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗសំរាមដែលបានបង្កើនឡើងមួយម៉ឺនតោន ហើយក្នុងមួយឆ្នាំៗប្រមាណជិត៤លានតោន ហើយក្នុងបរិមាណសំរាមជិត៤លានតោមាន២០%ជាសំណល់ប្លាស្ទិកចំណែកសំរាមដែលបង្កើតឡើងនៅរាជធានីភ្នំពេញមួយថ្ងៃជាង៣០០០ពាន់តោន ខេត្តព្រះសីហនុមានសំរាមក្នុងមួយថ្ងៃជិត១០០០ពាន់តោនិងខេត្តសៀមរាបមានជាង៤០០តោនក្នុងមួយថ្ងៃ ហើយក្នុងបរិមាណនៃការបោសសម្អាតទីក្រុងបីមាន៧,៣%ជាសំណល់ប្លាស្ទិក នៅរាជធានីភ្នំពេញ២០,៧% សៀមរាប និង៣4%ខេត្តព្រះសីហនុ៕

ប្រភព៖ AKP

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES