





ប្រហែលជាមានមនុស្សមួយចំនួនប្រាកដជាធ្លាប់លឺ និងខ្លះទៀតមិនធ្លាប់លឺអំពីពាក្យមួយឃ្លាថា Comfort Zone ប៉ុន្តែអ្វីដែលសំខាន់ប្រហែលជាពួកគេមិនទាន់បានយល់ពីវាស៊ីជម្រៅនៅឡើយទេ។ អាស្រ័យហេតុនេះ Business Cambodia នឹងចែករំលែកមិត្តអ្នកអានថាតើអ្វីជា Comfort Zone? ហើយតើការរស់នៅបែបនេះវាមានគុណវិបត្តិអ្វីខ្លះសម្រាប់អ្នក? តើធ្វើបែបណាដើម្បីរំដោះខ្លួនចេញពី Comfort Zone នេះបាន?
Comfort Zone អាចនិយាយឱ្យងាយយល់គឺវាជាតំបន់ស្រណុកសុខសុវត្ថិភាព ដែលមានន័យថាជាស្ថានភាពមួយដែលមនុស្សភាគច្រើនពួកគាត់មិនមានអារម្មណ៍ថាភ័យខ្លាច ទទួលរងនូវសម្ពាធ ឬស្ត្រេសនោះទេ។ មនុស្សជាច្រើនពួកគាត់ចូលចិត្តប្រើជីវិតរបស់ខ្លួននៅក្នុងតំបន់នេះ គឺចូលចិត្តធ្វើតែកិច្ចការងារណាដែលស្រួលៗ ប៉ុន្តែពួកគេមិនដឹងទេថាការប្រើជីវិតបែបនេះនឹងធ្វើឱ្យជីវិតពួកគេមានគុណវិបត្តិផងដែរ។ មនុស្សដែលរស់នៅក្នុងតំបន់នេះ ពួកគេនឹងបាត់បង់ការតស៊ូ ភាពច្នៃប្រឌិត និងមិនអាចបញ្ចេញឱ្យអស់នូវសក្ដានុពលក្នុងខ្លួនរបស់ពួកគេនោះទេ ព្រោះពួកគេចូលចិត្តតែធ្វើកិច្ចការងារណាដែលងាយស្រួលតែប៉ុណ្ណោះ។
ជាទូទៅដើម្បីឱ្យជីវិតមនុស្សមានភាពរីកចម្រើនគឺទាមទារឱ្យពួកគេត្រូវប្រឈមមុខជាមួយនឹងឧបសគ្គ បញ្ហា ការផ្លាស់ប្ដូរឱ្យបានច្រើនទើបពួកគេអាចរៀនសូត្របានមេរៀនល្អៗពីក្នុងរឿងអាក្រក់ៗទាំងនេះ។ យ៉ាងណាមិញក៏មានមនុស្សមួយចំនួនពួកគេដឹងដែរគ្រាន់តែពួកគេមិនហ៊ានរំដោះខ្លួនចេញពីតំបន់នេះព្រោះតែពួកគេមានការភ័យខ្លាចចំពោះការផ្លាស់ប្តូរ ភ័យខ្លាចបរាជ័យ ភ័យខ្លាចនូវរឿងផ្សេងៗជាច្រើនទៀតដែលគេមិនដឹងច្បាស់អំពីវា។
ខាងក្រោមនេះគឺជាដំណោះស្រាយក្នុងការរំដោះខ្លួនចេញពីជីវិតដែលរស់នៅក្នុងតំបន់ស្រណុកសុខសុវត្ថិភាព (Comfort Zone)៖
១. សាកល្បងធ្វើអ្វីថ្មីៗដែលអ្នកមិនធ្លាប់ធ្វើ
២. ផ្លាស់ប្ដូរបរិយាកាសរស់នៅថ្មីៗ
៣. ចាប់ផ្ដើមបើកចិត្តទទួលយកហានិភ័យដែលអាចកើតឡើង
៤. ចាប់ផ្ដើមធ្វើអ្វីដែលអ្នកខ្លាច
៥. ចាប់ផ្ដើមធ្វើការងារណាដែលលំបាកៗនិងទាមទារការអត់ធ្មត់ខ្ពស់។
ចំណុចទាំងប៉ុន្មានខាងលើគឺដើម្បីចាប់ផ្ដើមដាស់អ្នកឱ្យចាកចេញពី Comfort Zone ហើយអាចដាស់នូវសក្តានុពលរបស់ខ្លួនឯងចេញមកក្រៅ ហ៊ានធ្វើអ្វីដែលអ្នកខ្លាច ធ្វើអ្វីដែលលំបាកៗ ដើម្បីឱ្យអ្នកមានគំនិតច្នៃប្រឌិត និងអាចបង្កើតនូវសមិទ្ធផលធំៗក្នុងជីវិត និងក្លាយជាមនុស្សដែលរឹងមាំជាងមុន។
ប្រែសម្រួលពី៖ INDEPENDENT.CO.UK
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (Leadership Writer)
បើចូលចិត្តអត្ថបទនេះសូមជួយចុច Like ផេកផ្ទាល់ខ្លួនខ្ញុំ https://web.facebook.com/LongVathaNakk
TEL: 096 35 17 713/ 077 656 051
ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ”ដែលជាសៀវភៅស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនស្គាល់ពីខ្លួនឯងជានរណា? ជីវិតជួបបញ្ហា ការព្រួយបារម្ភ ពិបាកចិត្ត គិតច្រើន ជីវិតមិនសូវមានភាពសប្បាយរីករាយ ឬមនុស្សដែលកំពុងតែធ្លាក់ទឹកចិត្ត។