មុខរបរល្អបំផុតក្នុងឆ្នាំ ២០២០ សម្រាប់សហគ្រិនថ្មីថ្មោងមានលុយត្រឹមតែ ២០០០ ដុល្លារ អាចចេញរកស៊ីបាន

បើអ្នកមានលុយត្រឹមតែ ២ពាន់ដុល្លារហើយយកទិញម៉ូតូបានមួយគ្រឿង ឬយកទៅទិញរបស់ប្រើប្រាស់អីផ្សេងក៏បានដូចគ្នាដែល ក៏ប៉ុន្តែលុយ២ពាន់ដុល្លារសំរាប់មនុស្ស ដែលចង់ចេញរកស៊ីវាជារឿងដ៏ស្មុកស្មាញបំផុត។

ជាការពិតណាស់ សំរាប់លុយ២ពាន់ដុល្លារបើប្រៀបធៀបជាមួយយុគសម័យមួយនេះ វាមិនមែនជារឿងងាយស្រួលនោះទេ ហើយលុយត្រឹមតែ២ពាន់ដុល្លារវាមិនមែនច្រើនពេកនៅក្នុងការរកស៊ីនោះទេ ពោលវាបានស្ថិតក្នុងចំណោមលុយដ៏តិចតួចបំផុតនៅក្នុងការរកស៊ី ហើយរឿងទាំងអស់នេះវាកំពុងតែអោយសហគ្រិនថ្មីថ្មោងមួយចំនួនតូចកំពុងតែឈឺក្បាលខ្លាំងបំផុត ដោយសារតែរូបគាត់មានលុយតិចតូចតែមិនដឹងចាប់ផ្តើមការរកស៊ីដោយរបៀបណានោះទេ។

បើតាមទស្សនៈរបស់លោកសំ​ កុសលដែលជាស្ថាបនិករបស់ Business Cambodia ហើយក៏ជាគ្រូបង្វឹកផ្នែកលក់ លោកបានមានប្រសាសន៍ថានៅពេលដែលអ្នកមានដើមទុនត្រឹមតែ ២ពាន់ដុល្លារ​ គួរតែចាប់អារម្មណ៍ទៅលើមុខរបរណាដែល ចំណាយដើមទុនតិចបំផុត ហើយចាប់ផ្តើមអោយតូច ទើបអ្នកអាចរកស៊ីបានដោយមិនសូវមានហានិភ័យ។

លោកបានបង្ហើបថា នៅពេលដែលយើងមានដើមទុនតិច អ្នកគួរតែចាប់ផ្តើមអាជីវកម្មណា ដែលដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សដូចជាម្ហូបអាហារ អាហារសម្រន់ បង្អែម ឬរកស៊ីរបរណាដែលពាក់ព័ន្ធជាមួយតម្រូវការប្រចាំថ្ងៃរបស់មនុស្ស ដែលអ្នកអាចបើកហើយមានគេត្រូវការជាប្រចាំ​ ហើយអាចរកចំណូលបានជាហូហែរនឹងជារៀងរាល់ថ្ងៃបានផងដែរ។

បើអ្នកមានលុយត្រឹមតែ ២ពាន់ដុល្លារការទិញចូលលក់ចេញវាក៏ជាជម្រើសល្អមួយផងដែល នេះបើតាមការលើកឡើងរបស់លោកប៊ុន ផាកដែលជាស្ថាបនិករបស់ Camazoon បានលើកឡើងថាមិនថាអ្នកមាលុយត្រឹមតែ២ពាន់ដុល្លារ ឬ ២០០ដុល្លារ នោះទេការទិញចូលលក់ចេញវាជារឿងល្អបំផុតសំរាប់ទីផ្សារក្នុងពេលបច្ចុប្បន្ននេះដែលផ្តើមទិញទំនិញរាប់ម៉ឺនមុខពីប្រទេសចិន តាមរយៈក្រុមហ៊ុនរបស់លោកបានដែរ។ 

លោក ប៊ុន ផាក បានបន្តថាបច្ចុប្បន្នអ្នកចាប់ផ្តើមអាជីវកម្មនៅស្រុកខ្មែរមានឱកាសធំមួយគឺនៅលើអនឡាញ ដែលអ្នកលក់ទាំងអស់អាចបបញ្ជាទិញទំនិញប្រចាំថ្ងៃមកលក់បន្តតាមរយៈ Camazoon ដូចជារបស់ប្រើប្រាស់ នាឡិការ គ្រឿអលង្កា គ្រឿងអេឡិចត្រូនិចកាស ផាវ័របេង ជាដើម ដែលនេះជាឱកាសមួយ នៅក្នុងកាប្រើប្រាស់លុយ ១០០ ដុល្លារ ក្នុងការចាប់ផ្តើមរកស៊ីដំបូង។

ចំពោះលុយ ២ ពាន់ដុល្លារ េជមរើសល្អមួយទៀតគឺការទិញហ្រ្វេនឆាយគេយកមករកស៊ីបន្ត។ ការទិញយីហោហ្រ្វេនឆាយជារឿងដ៏ល្អបំផុត ដោយសារតែយើងអាចចំណេញ Marketing ហើយក៏ចំណេញយីហោផង ដែលធ្វើអោយសហគ្រិនអាចមានភាពងាយស្រួលនៅក្នុងការចែកចាយលក់បន្តទៀតបានផងដែរ។

តួរយ៉ាងដូចជាយីហោគ្រឿងសំណង់របស់លោក លោកឧកញ៉ា ហួត ជា ដែលលោកជាអគ្គនាយកផ្គត់ផ្គង់គ្រឿងសំណង់ធំមួយនៅក្នុងប្រទេសកម្ពុជា  លោកអ្នកមានលុយត្រឹមតែ ២ ពាន់ដុល្លារ លោកអ្នកអាចប្រកបអាជីពជាអ្នកលក់គ្រឿងសំណង់ម្នាក់បានហើយ។ ដូចនេះ លុយ ២ ពាន់ដុល្លារមិនមែនជាលុយតូចតាចទេ តែអ្នកក៏អាចចាប់ផ្តើមរកស៊ីដោយខ្លួនឯងជាមួយដើមទុនតិចតួចមួយនេះ។ 

អត្ថបទដោយ៖ ធី ស្រីល័ក្ខ (Sale Writer of Business Cambodia)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES