មានលុយ ២ ពាន់ដុល្លារ គួរចាប់ផ្តើមជំនួញ ២ ប្រភេទនេះល្អបំផុតសម្រាប់ទីផ្សារស្រុកខ្មែរបច្ចុប្បន្ន

បើយើងសួរមនុស្ស ១០០ នាក់ ៨០ នាក់ដែលនិយាយថាពួកគេចង់រកស៊ី ចង់បើកអាជីវកម្ម ។ តែមានមនុស្សមួយចំនួនធំមានលុយតិចតែមិនដឹងថាគួរកស៊ីអី អ្នកខ្លះមាន ១០០០ ទៅ ២០០០ ដុល្លារមិនដឹងថាគួតែរកស៊ីអ្វីនៅក្នុងទីផ្សារស្រុកខ្មែរក្នុងយុគសម័យនេះ។ 

ពេលនេះ Business Cambodia សូមលើកយកគំនិត របស់សហគ្រិន ២ រូបបានបង្ហើបថា បើអ្នកមានលុយពីចន្លោះ ១០០០ ទៅ ២០០០ ដុល្លារអ្នកគួរចាប់យកជំនួញទាំងនេះជាជម្រើសល្អនសម្រាប់អ្នកមានដើមទុនតិច។ 

១. មុខរបរលក់ដូរតូចតាច

លោកសំ កុសល គឺជាស្ថាបនិក Business Cambodia បានលើកឡើងថា នៅពេលដែលអ្នកមានដើមទុនត្រឹមតែ ២ ពាន់ដុល្លារ​ គួរតែចាប់អារម្មណ៍ទៅលើមុខរបរណាដែលមានចំណាយដើមទុនតិចបំផុត ហើយចាប់ផ្តើមអោយតូចបំផុត ទើបអ្នកអាចរកស៊ីបានដោយមិនសូវមានហានិភ័យ។ 

លោកបានបង្ហើបថា នៅពេលដែលយើងមានដើមទុនតិច អ្នកគួរតែចាប់ផ្តើមអាជីវកម្មណា ដែលដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សដូចជាម្ហូបអាហារ អាហារសម្រន់ បង្អែម ឬរកស៊ីរបរណាដែលពាក់ព័ន្ធជាមួយតម្រូវការប្រចាំថ្ងៃរបស់មនុស្ស ដែលអ្នកអាចបើកហើយមានគេត្រូវការជាប្រចាំ​ ហើយអាចរកចំណូលបានជាហូហែរ។ 

ការចាប់ផ្តើមអាជីវកម្មតូចតាចមួយជាជម្រើសល្អបំផុតនៅក្នុងការចាប់ផ្តើម អ្នកអាចសាកពីគំនិតរបស់អ្នក អ្នកអាចសាកពីផលិតផលរបស់អ្នក ហើយអ្នកក៏អាចសាកចិត្តភ្ញៀវរបស់អ្នកមានដែរថា ពួកគេចូលចិត្តអីមិនចូលចិត្តអី ហើយវាជាដើមទុនធំបំផុតនៅក្នុងការកសាងជំនួញធំដុំនាពេលអនាគត។ ក្នុងដំណាក់កាលនៃការចាប់ផ្តើមរបរដើមទុនតិច អ្នកចំណេញបានទាំងព្រមតែម្តង ចំណេញទាំងបទពិសោធន៍រកស៊ី ចំណេញទាំងយីហោ ហើយបើបើកត្រូវគោលដៅអ្នកអាចចំណេញលុយភា្លមពីអាជីវកម្មថ្មីរបស់អ្នកថែមទៀតផង។ 

២. មុខរបរជាអ្នកលក់

លោក Bun Park គឺជាស្ថាបនិករបស់ Camazon បានថ្លែងនៅក្នុងវិទ្យុស្រ្តីកាលពីយប់មិញថា បើអ្នកមានលុយចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារជម្រើសល្អបំផុតគឺធ្វើជាអ្នកលក់ផលិតផលអោយគេ។ លោកបាននិយាយថា បើអ្នកចង់ធ្វើនំអ្នកត្រូវមានម្ស៉ៅ បើអ្នកគ្មានម្ស៉ៅអ្នកត្រូវមានជំនាញធ្វើនំ តែបើអ្នកគ្មានជំនាញធ្វើនំទេ អ្នកត្រូវតែចេះលក់នំដែលគេមានស្រាប់ទើបជាមនុស្សឆ្លាត ។ 

លោក Bun Park បានថ្លែងបន្តថាសហគ្រិនខ្មែរដែលមានលុយចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារអ្នកអាចទទួលទំនិញពីក្រុមហ៊ុនល្បីឈ្មោះណាមួយយកមកលក់បន្ត ធ្វើបែបនេះអ្នកអាចចំណេញច្រើន ព្រោះថាអ្នកមិនចាំបាច់ធ្វើទីផ្សារទេ ក្រុមហ៊ុនគេល្បីស្រាប់ហើយ យើងអាចខ្ចីដៃគេប្រើបាន យកផលិតផលល្បីស្រាប់មកលក់មិនពិបាកទេ អោយតែអ្នកមានជំនាញលក់ ពូកែលក់ អ្នកអាចទាញប្រយោជន៍ពីទីផ្សារស្រុកខ្មែរបានហើយ។ 

ចង់បើកអាជីវកម្មធំនោះហានិភ័យនៃភាពបរាជ័យគឺច្រើនបំផុត ពោលបើអ្នកមានដើមទុនត្រឹមតែ​១ពាន់ទៅ ២ពាន់ដុល្លារ គួរចាប់មុខរបរដែលតូចៗ ព្រោះហានិភ័យនៃភាពបរាជ័យក៏ទាបបំផុតដែល ដូចជាមុខរបរលក់រាយហើយលក់បោះដុំអោយគេ ឬទទួលបោះដុំយកមកលក់វិញ ឬធ្វើជាដំណាងចែកចាយដែលមានផលិតផលនៅក្នុងទីផ្សារ ស្រាប់ព្រោះមុខរបរទាំងអស់នេះអាចធ្វើអោយយើងកើនចំណូលបានច្រើនមួយផងដែរ។

អត្ថបទដោយ៖ ធី​ ស្រីល័ក្ខ (Sale Writer of Business Cambodia)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES