Starbucks ប្រើយុទ្ធសាស្រ្ត៣នេះ ដើម្បីវាយលុកទីផ្សារ មិនថាទីផ្សារតូច ឬធំនោះទេ

Starbucks​ គឺជាយីហោកាហ្វេដែលមានភាពល្បីល្បាញជាងគេបំផុតមួយ នៅជុំវិញពិភពលោក។ យីហោការហ្វេនេះត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Washington ក្នុងឆ្នាំ១៩៧១ ហើយសព្វថ្ងៃនេះ កំពុងតែបើកដំណើរការបានប្រមាណ ៣០,០០០សាខាទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅ Starbucks បានក្លាយជាយីហោមានតម្លៃថ្លៃជាងគេប្រមាណជាង​ ៨០ពាន់លានដុល្លារ ដែលមានប្រធានប្រតិបត្តិការឈ្មោះថាលោក Howard Schultz។

សំនួរសួរថាហេតុអ្វីបានជា Starbucks ​អាចវាយលុកទីផ្សារអន្ដរជាតិបាន ដោយអាចឈរឈ្មោះជាយីហោដែលមានតម្លៃថ្លៃជាងគេ​​បំផុតនៅក្នុងពិភពលោក? នៅពីក្រោយភាពជោគជ័យរបស់យីហោដ៏សាមញ្ញរបស់ Starbucks នេះគឺគេមានយុទ្ធសាស្រ្ដពិសេសៗ ៣ប្រភេទដែលគេបានប្រើប្រាស់ដើម្បីប្រកួតប្រជែកក្នុងទីផ្សារអន្ដរជាតិក្នុងពេលបច្ចុប្បន្ន។ យុទ្ធសាស្រ្តាទាំងនោះ រួមមានដូចខាងក្រោម៖ 

១.ការផ្ដល់ជូនបទពិសោធន៍ល្អដល់ភ្ញៀវ

លោក Howard Schultz បាននិយាយថា Starbucks តែងតែផ្ដោតសំខាន់បំផុតទៅលើអារម្មណ៍របស់អតិថិជនដែលពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតក្នុងការតុបតែងហាងនិងការកំណត់ទីតាំងរបស់ហាង ដែលពួកគេចង់ឲ្យអតិថិជនមានអារម្មណ៍ថាកន្លែងនេះជាកន្លែងទី៣ក្រៅពីផ្ទះនិងកន្លែងធ្វើការ ដែលពួកគេអាចចំណាយ​ពេលសម្រាប់បន្ធូអារម្មណ៍បាន។

២.លក់កាហ្វេដែលមានគុណភាពខ្ពស់បំផុតឲ្យភ្ញៀវ

យើងអាចចាត់ទុកថា Starbucks គឺជាអាជីវកម្មដែលប្រើប្រាស់កាហ្វេដែលមានគុណភាពខ្ពស់គួរឲ្យកត់សម្គាល់ព្រោះអាជីវកម្មមួយនេះផ្ដោតទៅលើគុណភាពរបស់ការហ្វេរបស់ខ្លួនយ៉ាងហ្មត់ចត់ដើម្បីនាំយកកាហ្វេដែលល្អឲ្យអតិថិជន ដែលអាចធ្វើឲ្យ Starbucks លក់កាហ្វេរបស់ខ្លួនបានថ្លៃ។

៣.ការពង្រីកទីផ្សារអន្ដរជាតិដោយផ្ដោតទៅលើសេដ្ឋកិច្ចដែលកំពុងរីកចម្រើន

នេះគឺជាគន្លឹះសំខាន់មួយនៃយុទ្ធសាស្រ្ដរបស់ Starbucks ដែលគេផ្ដោតទៅលើទស្ស​នៈវិស័យនៅពេលអនាគតរបស់ Starbucks ដែលអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនអាចពង្រីកសាខាបានរហូតដល់ ៣០,០០០​សាខាទូទាំងពិភពលោក ហើយក៏អាចកាត់បន្ទយហានិភ័យនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះផងដែរ ៕

អត្ថបទដោយ៖ Tong McCannon

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES