ប្រាក់ខែស្រុកខ្មែរតិចមែន! បានជាបណ្ឌិតគីម ហ៊ាង ថា បុគ្គលិកសព្វថ្ងៃ ពិបាកសល់លុយទិញផ្ទះណាស់

ទោះបីជាអភិវឌ្ឍន៍លំនៅឋានប្រឹងប្រែងសាងសង់លំនៅឋានសម្រាប់អ្នកមានចំណូលមិនសូវច្រើនក្តី តែលទ្ធភាពរបស់បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនស្រុកខ្មែរយើងសព្វថ្ងៃ ហាក់ពិបាកសល់លុយទិញផ្ទះសម្រាប់ខ្លួនឯងណាស់ ព្រោះបើធៀបប្រាក់ខែ និងតម្លៃផ្ទះមិនស៊ីគ្នានោះទេ។ បើចង់បានផ្ទះនៅ លុះត្រាតែយុវជន ឬបុគ្គលិកចេះបង្កើនចំណូលបន្ថែម កុំរំពឹងតែប្រាក់ខែ។

បណ្ឌិតគីម ហ៊ាង បានថ្លែងប្រាប់ Business Cambodiaថា ខ្ញុំអាចនិយាយទូទៅថា ឲ្យតែប្រទេសកំពុងអភិវឌ្ឍន៍ មិនថាកម្ពុជាទេ កម្រមានក្រុមហ៊ុនណា ឲ្យប្រាក់ខែបុគ្គលិកសល់លុយទិញផ្ទះណាស់ វាមិនអាចនោះទេ។ ដូច្នេះបើចង់បានផ្ទះនៅ បើធ្វើការត្រូវតែប្រាក់ខែច្រើន និងប្រឡូកក្នុងវិស័យជំនួញ បើយើងមានសំណាងជោគជ័យអាចសល់លុយទិញផ្ទះ ហើយបើមិនហ៊ានចេញរកស៊ី កុំរំពឹងប្រាក់ខែមិនអាចទៅរួចទេ។

លោកបន្តថា សម្រាប់បុគ្គលិកមួយចំនួនធ្វើការនៅក្រុមហ៊ុនអលចនទ្រព្យដែលធ្វើការយកប្រាក់ខែ តែទៅមុខទៀតនឹងធ្វើការបែប self-employed មានន័យថា ធ្វើការឲ្យខ្លួនឯង ធ្វើចឹងទើបយើងមានលុយ។ ហើយពេលអនាគតនឹងរៀបចំឲ្យបុគ្គលិកធ្វើការឲ្យខ្លួនឯង មានប្រាក់ចំណូលអាចមានលទ្ធភាពទិញផ្ទះដោយខ្លួនឯងបាន។ ព្រោះសព្វថ្ងៃបើបុគ្គលិកធ្វើការយកប្រាក់ខែ១០នាក់ មាន១អាចសល់លុយទិញផ្ទះនៅ។ បើធ្វើការរបៀបនេះ ក្រុមហ៊ុនគ្រាន់តែដំបូលទេ តែការងារធ្វើជារបស់គាត់ ពេលនោះ៧ ក្នុងចំណោម១០នាក់នឹងមានផ្ទះនៅ។

លោកបានបញ្ជាក់ថា យើងអាចឧទាហរណ៍ថា បើយើងប្រណាំងទូកនៅក្នុងអាងទឹក ចឹងហានិភ័យមិនសូវមានទេ ហើយអត្ថប្រយោជន៍មិនសូវមានទេ។ តែបើយើងប្រណាំងនៅទន្លេ ឬសមុទ្រ មហាសមុទ្រ គឺមានហានិភ័័យខ្ពស់ តែអត្ថប្រយោជន៍ក៏ខ្ពស់ទៅតាមនោះដែល។

ជាការពិតណាស់ បើយើងរំពឹងតែប្រាក់ខែមិនខំប្រឹងប្រែងរកចំណូលបន្ថែម ហាក់ពិបាកសល់លុយទិញផ្ទះណាស់។ តែសព្វថ្ងៃនេះ ឱកាសរកចំណូលមានច្រើនរបៀបអាស្រ័យលើជនយុវជនសម្រេចចិត្តជ្រើសយក អាចភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុនស្របច្បាប់ណាមួយ ឬចេញរកស៊ីក៏បាន ហើយបើនៅធ្វើការលុះត្រាតែប្រាក់ខែខ្ពស់ ទើបមានលទ្ធភាពទិញផ្ទះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី»

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES